អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ថ្ងៃ​ចូល​ឆ្នាំ​​ចិន​៖ ​ទម្លាប់​​ធំ​​ជាង​​ច្បាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​ ១៩ ​២០ និង ​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ​នេះ គឺ​ជា​​រយៈពេល​​បុណ្យ​ចូលឆ្នាំ​​ចិន​​និង​​វៀតណាម​។ ក្នុង​​រយៈពេល​​នេះ ​នៅ​​កម្ពុជា​​ពលរដ្ឋ​​ចិន ​និង​​អ្នក​​ជាប់​សែ​ស្រឡាយ​​ចិន ​និង​​វៀតណាម​​ក៏​បាន​​ឈ​ប់​ស​ម្រាក​​ពី​​ការងារ ​និង​​កិច្ច​ការ​រកស៊ី​​ដើម្បី​​ចូលរួម​​ពិធី​បុណ្យ​​ប្រពៃណី​​នេះ​​យ៉ាង​ច្រើន​​កុះ​កុរ​។ ​ហើយ​​ក្នុង​រយៈពេល​​នេះដែរ​ ​សេវា​សាធារណៈ​​របស់​​រដ្ឋ​​មួយ​ចំនួន ​និង​​សាលារៀន ​បាន​​ផ្អាក​​ដំណើរ​​ផងដែរ​។ ​ប្រការ​នេះ ​បាន​​ជំរុញ​ឱ្យ​មាន​​ការ​លើក​ឡើង​​ថា ​ការ​ឈប់​​សម្រាក​​ក្នុង​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ចិន​​ពី​​សំណាក់​​ស្ថាប័នរដ្ឋ​​នានា​​ដែល​មាន​​ដូចជា​​សាលារៀន ​និង​​បណ្តា​​ស្ថា​ប័​ន​​សាធារណៈ​​ផ្សេងទៀត ​គឺ​​ក្លាយ​ជា​ទម្លាប់​​ឈប់​​ដែល​​ធំ​​ជាង​​ច្បាប់​​ទៅ​ហើយ​។ ​ធំ​​ជាង​​ច្បាប់​​ព្រោះ​តែ​​ជា​ការ​​ឈប់​សម្រាក​​ដែល​​មិន​​មាន​ចែង​​ក្នុង​​ប្រតិទិន​​ឈប់​សម្រាក​។​

ចូល​ឆ្នាំចិន​ តែ​ស្ថាប័ន​រដ្ឋ​ខ្មែរ​មួយ​ចំនួន​បិទទ្វារ​
ចូល​ឆ្នាំចិន​ តែ​ស្ថាប័ន​រដ្ឋ​ខ្មែរ​មួយ​ចំនួន​បិទទ្វារ​ RFI/ Siv Chana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ