អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ​ជា​សញ្ញា​ប​​ង្ហាញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ឫ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមអង្គការ​សង្គមស៊ីវិល​កាល​ពីថ្ងៃចន្​ទ បាន​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​បាន​ត្រួតត្រា​ហួសហេតុ​លើ​ប្រព័ន្ធ​តុលាការ​ដើម្បី​យាយី​គូបដិ​បក្ខ​របស់​ខ្លួន​។ ​ការ​ថ្កោលទោស​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់​ពី​រដ្ឋសភា​ បាន​ដក​ហូត​សមាជិកភាព​សភារ​បស់​លោក​សម រង្ស៊ី​ ក្រោយ​ពី​តុលាការ​ក្រុងភ្នំពេញ​ចេញដីកា​ចាប់ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី១៣ ​វិច្ឆិកា​។ ​ការណ៍នេះ​ ធ្វើ​ឲ្យ​អង្គការ​សង្គមស៊ីវិល ​និង​គណបក្ស​សង្គ្រោះជាតិ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ តើ​ការចាប់​ខ្លួន​មេបក្ស​ប្រឆាំង​ដែល​បច្ចប្បន្ន​កំពុង​ស្នាក់នៅ​ឯបរទេស​នោះ​ ​ជាសញ្ញា​បង្ហាញ​ថា​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ឫ?​

តើ​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ​ជា​សញ្ញា​ប​​ង្ហាញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ឫ?​
តើ​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ​ជា​សញ្ញា​ប​​ង្ហាញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ឫ?​ RFI/Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ