អានតួអត្ថបទ
កម្ពុជា-សង្គម

​អ្នក​ជំនាញ​WCS​៖ ​ជន​ជាតិ​ចិន​និង​វៀត​ណាម​ប្រើ​ប្រាស់​កម្ពុជា​ជា​កន្លែង​ឆ្លង​កាត់​ការ​ជួញ​ដូរ​ភ្លុក​ដំរី និង​កុយ​រមាស​

ជនជាតិចិន​និង​វៀតណាម បាន​យក​កម្ពុជា​ជា​កន្លែង​ឆ្លង​កាត់​ការ​ជួញដូរ ភ្លុកដំរី និងកុយរមាស​ហើយ​កម្ពុជា​ក៏​ជា​ប្រភព​ក្នុង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​មួយ​ចំនួន​ទៀត​ដែរ។ ការ​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ឆ្លង​កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ដោយ​សារ​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ព្រំដែន។ នេះ​ជា​ការ​អះអាង​រួម​គ្នា​រវាង​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​មក​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WC​S)នៅ​ថ្ងៃ​ទី​២៣​កក្កដា​នេះ ក្នុង​សិក្ខា​សាលា​មួយ​ស្ដីពី​តួនាទី​អ្នក​សារព័ត៌​មាន​ឆ្លើយ​តប​នឹងការ​ជួញ​ដូរ​សត្វ​ព្រៃ។ 

អ្នកជំនាញWCS ៖ ជនជាតិចិននិងវៀតណាមប្រើប្រាស់កម្ពុជាជាកន្លែងឆ្លងកាត់ការជួញដូរភ្លុកដំរី និងកុយរមាស
អ្នកជំនាញWCS ៖ ជនជាតិចិននិងវៀតណាមប្រើប្រាស់កម្ពុជាជាកន្លែងឆ្លងកាត់ការជួញដូរភ្លុកដំរី និងកុយរមាស @RFI
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​ត្រូវ​បាន​គេទ​ទួល​ស្គាល់​ថា ជា​កន្លែង​ឆ្លង​កាត់​នៃ​ការ​ជួញ​ដូរ ភ្លុកដំ​រី និង​កុយរមាស​មក​ពីអាហ្វ្រិក​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​អាស៊ី ដោយ​ឆ្លងកាត់​តាម​ច្រក​ព្រំដែន​អន្តរជាតិ។ ជាក់​ស្ដែងប្រមាណ​ជា​១០​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខ្មែរ ចាប់​បាន​អ្នក​ជួញ​ដូរ​ភ្លុក​ដំរី និង​កុយ​រមាស ដែលអ្នក​ជួញ​ដូរ​ទាំង​នោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន និង​វៀតណាម​ចំនួន​១៦​លើក​ជាមួយ​វត្ថុតាង​ភ្លុក និង​កុយរមាស​រាប់ពាន់​គីឡូក្រាម។ រីឯ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​មួយ​ចំនួន​ទៀត​ដូច​ជាៈថនិកសត្វ និង​ល្មូន​ជាដើម កម្ពុជា​ក៏​បាន​ក្លាយ​ជា​ប្រទេស​ជួញ​ដូរ តាមរយៈ​សកម្មភាព​ឈ្មួញ​ធំៗ​ដោយ​គេមិន​រាប់​បញ្ជូល​ឡើយ​ការ​បរ​បាញ់​លក្ខណៈ​គ្រួសារ។

អ្នកនាង Sarah Brook អ្នក​ជំនាញ​មក​ពី​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS)​បាន​គូស​ប​ញ្ជាក់ថា ការ​ជួញ​ដូរ​ភ្លុក​ដំរី និង​កុយរមាស រួម​នឹង​សត្វ​ព្រៃ​ឯទៀត គេ​ធ្វើ​ឡើង​តាម​រយៈ​ការ​ឆ្លងកាត់​តាម​ចរាចរណ៍​ផ្លូវ​អាកាស និង​ផ្លូវ​ទឹក។ ក្នុង​នោះ​អ្នក​ទទួល​ទិញ​បន្ត គឺ​ពួក​គេ​បាន​បរិភោគសត្វ​ទាំង​នោះ ខណៈ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ភ្លុកដំរី និង​កុយ​រមាស​ជា​វត្ថុ​អនុស្សាវរីយ៍។

ជាក់ស្ដែង​នៅ​ក្របខណ្ឌ​ទូទាំង​ពិភព​លោក​រាប់​ចាប់​តាំង​ពី​ឆ្នាំ២០០០ ដល់​បច្ចុប្បន្ន​ដំរី​រាប់​ម៉ឺនក្បាល​ត្រូវ​បាន​បរ​បាញ់ និង​ភ្លុក​ជា​ច្រើន​ត្រូវ​បាន​កែ​ច្នៃ។ រីឯ​កុយ​រមាស ដែល​ជា​ផលិតផល​សត្វព្រៃ​មាន​តម្លៃ​មួយ​គីឡូ​ក្រាម ២៥០០០ដុល្លារ។ សូម​កុំភ្លេច​ថា ការ​ជួញ​ដូរ​និង​បរិភោគ​សត្វ​ព្រៃ​ក៏ជា​ឱកាស​នៃ​ការ​ចម្លង​មេរោគ​ថ្មីៗ​មក​កាន់​មនុស្ស​ដែរ។ នេះ​បើ​តាម​អ្នក​នាង Sarah Brook។

សូមជម្រាជូនថា ការ​ជួញ​ដូរ​សត្វ​ព្រៃ​ត្រូវ​បាន​ដាក់​បញ្ជូល​នៅ​ក្នុង​បទ​ល្មើស​ជួញ​ដូរ​ធំៗ​ចំនួន៥នៅ​ក្នុង​ពិភព​លោក​ដោយ​រួមមានៈ ការជួញ​ដូរ​គ្រឿង​ញៀន អាវុធ និងមនុស្សជាដើម។ តាម​ការកត់​សម្គាល់​របស់ អ្នក​ជំនាញ​មក​ពី​អង្គ​ការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS) ក្នុង​ចំណោម​បទល្មើសធំៗ​ទាំង​នេះ គេ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​ឡើយ។ សម្រាប់​កម្ពុជា​អាជ្ញាធរ​បង្ក្រាប​បាន​តែ​បទ​ល្មើស​តូច​តាច​តែ​ប៉ុណ្ណោះ។

នេះ​ក៏​ដោ​យសារ​ពួក​គេ​យល់​ថា បទ​ល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​មិន​ធ្ងន់ធ្ងរ​ដូច​បទ​ល្មើស​ឯ​ទៀត។ អ្ន​ក​ជំនាញ​បន្ត​ថា ការ​ផ្ដន្ទា​ទោស​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​ចំពោះ​អ្នក​ជួញ​ដូរ​សត្វ​ព្រៃពោល​គឺ​អាជ្ញាធរ​ត្រូវ​ស៊ើប​រក​ឬស​គល់​នៃ​អ្នក​ប្រព្រឹត្ត។

បើ​តាម​បទ​បង្ហាញ​របស់ WCS ក្នុង​មួយ​ឆ្នាំៗ​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​រក​បាន​ចំណូល​រាប់​រយ​កោដិដុល្លារ ហើយ​មិន​ចំពោះ​តែ​កម្ពុជា​ឡើយ ភាគ​ច្រើន​នៃ​ឈ្មួញ​ជួញ​ដូរ​សត្វ​ព្រៃ​បាន​ប្រើប្រាស់​រូបភាព​លាង​លុយ​បំលែង​ទៅ​ជាការ​ទិញ​ផ្ទះ​និង​ដី​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ