ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សហជីពនិងអ្នកតាមដានសង្គម៖ សេវារថយន្តក្រុងដឹកអ្នកដំណើរឥតគិតថ្លៃ គួរតែមានសម្រាប់ពិធីបុណ្យធំៗផ្សេងទៀត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៨
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញរថយន្តក្រុងចំនួន៦០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋខ្មែរទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃ។ វិធានការលើកទី១នេះ ត្រូវបានអ្នកតាមដានបញ្ហាសង្គម និងសហជីពកម្មករបានសម្តែងការគាំទ្រ។ ជាមួយការគាំទ្រ ពួកគេក៏បានជំរុញឲ្យមានសេវារថយន្តក្រុងដឹកមិនគិតថ្លៃនេះសម្រាប់ពិធីបុណ្យជាតិធំៗផ្សេងទៀតផងដែរ។ ចំពោះបញ្ហានេះ សាលារាជធានីភ្នំពេញ មិនទាន់ច្បាស់នៅឡើយទេ ដោយអះអាងថា បើសិនមានការណែនាំពីរដ្ឋាភិបាល នោះសាលារាជធានីភ្នំពេញ នឹងរៀបចំឲ្យមានជាបន្តទៀត។