អានតួអត្ថបទ
កម្ពុជា

កម្ពុជា​កំពុង​តែ​រង​ចាំ​ទទួល​ផែនទី​ពីបារាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ

ក្រោយ​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី ពី​អង្គការ​សហ​ប្រជាជាតិ ​កាល​ពីថ្ងៃ​ទី២០ សីហា មក កម្ពុជា​កំពុង​តែ​បន្ត​រងចាំ​ផែនទី ពី​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ជា​ពិសេស​ គឺ​ភាគី​ប្រទេស​បារាំង​។ លោក​ ឡុង ​វិសាឡូ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទស​កម្ពុជា បាន​បញ្ជាក់​ថា​ផែនទី ដែល​បញ្ជូន​មក​ពីប្រទេសបារាំង​អាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ ដូច​គ្នា​នេះដែរ ភាគី​គណបក្សប្រឆាំង ក៏កំពុង​តែទន្ទឹង​រងចាំនូវ​ការ​មក​ដល់នៃផែន​ទីពី​ប្រទេស​បារាំង​ផងដែរ។

លោកស្រី Mereani Keleti Vakasisikakala តំណាងអង្គការសហប្រជាជាតិ​  និង​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុងពិធី​ប្រ​គល់​ផែនទីចំនួន​១៨​ផ្ទាំង​។
លោកស្រី Mereani Keleti Vakasisikakala តំណាងអង្គការសហប្រជាជាតិ​ និង​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុងពិធី​ប្រ​គល់​ផែនទីចំនួន​១៨​ផ្ទាំង​។ © siv channa
ផ្សាយពាណិជ្ជកម្ម

លោក ឡុង វីសាឡូ​រដ្ឋលេខាធិការ​ក្រសួង​ការបរទស​បាន​បញ្ជាក់​ថា ផែន​ទីពី​ប្រទស​បារាំង អាច​នឹង​មក​ដល់ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ ខាង​មុន​នេះ។​ ហើយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ផ្ទៀង​ផ្ទាត់​បញ្ជាក់ នូវ​ផែន​ទីនោះ ដើម្បី​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​នូវ​ភាព​ត្រឹម​ត្រូវ ចំពោះ​ផែន​ទី ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​បច្ចុប្បន្ននេះ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា ចំពោះ​ការផ្ទៀត​ផ្ទាត់ ផែន​ទី​ពី​បណ្តាលភាគី​ដទៃ​ទៀត គឺ​គ្រាន់​តែ​ជា​តែ​ជា​ការ​យក​មក​ផ្ទៀង​ផ្ទាត់ ថា​តើ​វា​ខុស​គ្នា​ប៉ុណ្ណា​ទេ។ ប៉ុន្តែ​ផែន​ទី​ជា​ផ្លូវការ​ ឬផែន​ទី​ស្រប​ច្បាប់​ គឺ​ជា​ផែន​ទី ដែល​បាន​ផ្ទៀងផ្ទាត់​នៅ​ពេល​នេះ ពោល​គឺ​ជា​ផែនទី​ ដែល​បាន​ដំកល់ ​នៅអង្គការ​សហប្រជាជាតិ។ ចំពោះ​បញ្ហា​នៃ​ការ​កើន​ឡើង​កម្តៅ​រឿង​ផែន​ទី ក្នុង​ប្រទេស​កម្ពុជា ដែល​កើត​ឡើង​រវាងគណបក្សប្រឆាំង និងរដ្ឋាភិបាល​កម្ពុជា គឺ​បាន​បញ្ចប់​ចាប់​តាំង​ពីពេល ដែល​មាន​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី ដែលព្រះករុណា​ព្រះបាទ​នរោត្តម​សីហនុ បាន​ដាក់​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៦៤​។ នេះ​បើ​តាម​ការបញ្ជាក់ របស់​លោក ផៃ ស៊ីផាន។

 
លោក អ៊ូ ចន្ទរិទ្ធ ដែល​បាន​ចូល​រួម​ក្នុង​ការផ្ទៀងផ្ទាត់​ផែន​ទី កាល​ពីថ្ងៃទី២០ ខែសីហា បាន​បញ្ជាក់​ថា​ពេលនេះ គណបក្ស​សង្រ្គោះ​ជាតិ ក៏កំពុង​តែរងចាំ ការ​មក​ដល់​នៃ​ផែនទី​ពីប្រទេស​បាំរាំង​ផង​ដែរ ដើម្បី​យក​មកផ្ទៀងផ្ទាត់​ជា​មួយ​នឹង​ផែន​ទី​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។​ ប្រសិន​បើ​ការ​ផ្ទៀងផ្ទាត់​ចេញ ជា​លទ្ធផល​យ៉ាណា​នោះ គណបក្ស​សង្រ្គោះ​ជាតិ នឹង​ធ្វើ​ការ​ផ្ទៀតផ្ទាត់​នៅ​លើដី​ផ្ទាល់​តែម្តង។ លោក​បន្ត​ថា ការផ្ទៀងផ្ទាត់ ​នៅ​លើផែន​ទី​ខុស​គ្នា​តែ​បន្តិច តែ​ការ​ផ្ទៀងផ្ទាត់​នៅ​លើ​ដី​អាច​នឹង​ខុស​គ្នា​ច្រើន​គីឡូ​ម៉ែត្រ​។

សូម​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​ផែន​ទី ដែល​អង្គការ​សហប្រជាជាតិ​បាន​យក​មក​ចំនួន ១៨ផ្ទាំង កាល​ពីថ្ងៃទី២០ ខែសីហា នោះ ដូច​គ្នា​នឹង​ផែន​ទី ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​នេះ។ អង្គការ​សហ​ប្រជា​ជាតិ បាន​ផ្តល់​ផែនទី​ UTM មក​ឲ្យ​កម្ពុជា បន្ទាប់ពី​ខ្លួន​រក​មិនឃើញ​នូវ​ផែនទី​បោ​ន​ខ្នាត ១/១០០.០០០​បោះ​ពុ​ម្ភ​ ដោយ​វិទ្យាស្ថាន​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​ស្នើ​ខ្ចី​ ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ផែនទី​នោះ ត្រូវបាន​គេ​ជឿថា រដ្ឋាភិបាល​សម័យ​សង្គម​រាស្ត្រនិយម​បាន​យកទៅ​តំកល់ ​នៅ​អង្គការសហប្រជាជាតិ​ នៅក្នុង​ឆ្នាំ១៩៦៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ