អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​នយោបាយ ៖ បេក្ខជន​ស្រ្តី​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ស​ង្កាត់​ត្រូវ​​តែ​មាន​សមត្ថភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​ការ​បញ្ជាក់​របស់ គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណតិ្ត​ទី​ ៤ ស្រ្តី​មាន​សមត្ថភាព​ ទើប​អាច​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត ឆ្នាំ ២០១៧នេះ​បាន។ ពី​ព្រោះ គណបក្ស​នយោបាយ​ភាគ​ច្រើន​ មិន​បាន​អន្តរាគមន៍ លើ​បញ្ជី​ឈ្មោះ​បេក្ខជន​នោះ​ទេ គឺ បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ ត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​អ្នក​គាំទ្រ ឬ​សកម្មជន​នៅ​ថ្នាក់​មូល​ដ្ឋាន តាម​រយៈ​ការ​ព្រម​ព្រៀង​ ឬ​ការ​បោះ​ឆ្នោត។ ជាមួយ​គ្នា​នេះ​ដែរ មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ បាន​ត្អូញ​ត្អែរ​អំពី​ការ​លំបាក​ស្វែង​រក​ស្រ្តី​ក្លាហាន​មក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​បក្ស​ខ្លួន បើ​ទោះ​បី​ជា គណបក្ស​ខ្លះ​បាន​ជម្រុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ចូល​រួម​យ៉ាង​ណា​ក៏​ដោយ។

វិធានការ​បន្ថែម​ចំនួន​ស្ត្រី​ក្នុង​ថ្នាក់​នយោបាយ
វិធានការ​បន្ថែម​ចំនួន​ស្ត្រី​ក្នុង​ថ្នាក់​នយោបាយ ©​ សុវណ្ណារា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ