អានតួអត្ថបទ
បទយកការណ៍

លោក​ចិក ​សំណាង ​ស៊ូ​​រស់នៅ​​បន្ទប់​​ជួល​​គេ ​តែ​​មិន​​ចោល​​គំនិត​​បង្រៀន​​ឧបករណ៍​​ភ្លេង​ខ្មែរ​​បុរាណ​​ដល់​​ក្មេង​ជំនាន់​ក្រោយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ចិក សំណាង គឺជា​តន្ត្រីករ​ម្នាក់​ដែល​អាច​លេង​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​បាន​ស្ទើរ​គ្រប់​ឧបករណ៍​ទាំងអស់ ហើយ​កន្លងមក គាត់​ធ្លាប់បាន​ប្រើប្រាស់​ឧបករណ៍​ភ្លេងខ្មែរ​ប្រគំ​ចេញ​ជា​បទ​ចម្រៀង​មួយចំនួន​ផងដែរ។ នៅពេលថ្មីៗនេះ តន្ត្រីករ​រូបនេះ​ក៏បាន​ប្រើប្រាស់​ឧបករណ៍​ភ្លេងខ្មែរ​ចំនួន៦ ប្រភេទ​ប្រគំ​តាម​លំនាំ​បទ “ See you again” យ៉ាង​ពិ​រោះ​រ​ណ្តំ​ទៀតផង។ ទោះបី​លោក​ចិក សំណាង មានចំណេះ​ជំនាញ​លើ​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​ក៏ដោយ ប៉ុន្តែ​គាត់​ត្រឹមតែ​អាច​រស់នៅក្នុង​បន្ទប់​ជួល​គេ​ប៉ុណ្ណោះ។ ជាងនេះទៀត​នោះ គាត់​បាន​យក​បន្ទប់​ជួល​នោះ ធ្វើជា​ថ្នាក់រៀន​បង្រៀន​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​ដល់​យុវជន​ជំនាន់​ក្រោយ​ថែមទៀត។

លោកចិក សំណាង ​កំពុង​បង្រៀន​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​ដល់​សិស្ស​
លោកចិក សំណាង ​កំពុង​បង្រៀន​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​ដល់​សិស្ស​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ