អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តុលាការ​ចេញ​​ដីកា​នាំខ្លួន​អ្នក​កាសែត ស្របពេល​កម្ពុជា​​ប្រារព្ធទិវា​សេរីភាព​សារព័ត៌មាន​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីម្សិលមិញ តុលាការ​​ បាន​ចេញ​«ដីកា​នាំខ្លួន» ចំពោះ​អ្នក​កាសែត លោក ជុន ច័ន្ទបុត្រ​។ គឺជាការ​បញ្ជាឲ្យ​នាំខ្លួន​អ្នកសារព័ត៌មាន​ ស្របពេល​នឹងមាន​​ការ​ប្រារព្ធ​ទិវាសារព័ត៌មាន​ពិភពលោក ដែល​កំពុង​​តែ​រៀបចំធ្វើ​ឡើង ​នៅ​ថ្ងៃទី​៣ឧសភា​នេះតែម្តង។ អ្នក​ជំនាញ​សារព័ត៌មានមួយ​ចំនួន​​នៅ​ស្រុក​ខ្មែរ បាន​សម្តែង​ការ​សោកស្តាយ និង​ថាជារឿង​ដែល​មិន​គួរឲ្យ​​កើត​មាន​។ តែយ៉ាងណាក៏ដោយ ពួក​គេ​យល់​ឃើញថា គួរតែ​មាន​យន្តការ​សម្រប​សម្រួល ហើយ​បើ​ជ្រុល​ជា​ដាក់ទោស គួរ​តែ​មាន​ការ​ព្យូរទោស ឬ​ស្ថាន​សម្រាលទោស។ ក៏ប៉ុន្តែ ភាគី​ខាង​តុលាការ បញ្ជាក់​ថា មិន​ទាន់​សម្រេច​ការ​កំណត់​ទោស​ទណ្ឌ​យ៉ាងណា​នៅឡើយទេ។​

លោក ​ជុន ​ច័ន្ទបុត្រ​ ជា​​ថ្នាក់​ដឹកនាំ ​និងជា​​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​​ ដែល​តុលាការ​កំពុងចេញ «ដីកា​​នាំ​ខ្លួន»។
លោក ​ជុន ​ច័ន្ទបុត្រ​ ជា​​ថ្នាក់​ដឹកនាំ ​និងជា​​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​​ ដែល​តុលាការ​កំពុងចេញ «ដីកា​​នាំ​ខ្លួន»។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ