អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ បង្ហាញ​​ភាព​មិន​ប្រក្រតី​​ខាង​​នយោបាយ​​នៅ​​កម្ពុជា​

ក្រុម ​អង្គការ​សង្គម​ស៊ីវិល​ ដែល​​ធ្វើការ​​ខាង​​ការ​បោះឆ្នោត ​បាន​បង្ហាញ​​ក្នុង​​កិច្ច​ពិភាក្សា​​តុមូ​ល​ កាល​ពី​​ព្រឹក​ថ្ងៃ​​អង្គារ​​នេះ​ អំពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​ភាពមិនប្រក្រតី ខាង​នយោបាយ​នៅ​កម្ពុជា។ នោះ​គឺ​នៅ​ឆ្នាំ២០១៤ កន្លងមកនេះ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត បាន​មើលឃើញថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពេលខ្លះ ដើរ​ថយក្រោយ ពេលខ្លះ​ដើរទៅ​មុខ តាម​អារម្មណ៍​របស់​អ្នកនយោបាយ។ ចំណែក​ភាពមិនប្រក្រតី​ផ្នែក​នយោបាយ​ក្នុង​ឆ្នាំ២០១៤ រួមមាន ការប្រើប្រាស់​ធនធានរ​ដ្ឋ​មិន​ត្រឹមត្រូវ ព្រមទាំង​អំពើពុករលួយ​ខាង​នយោបាយ ដូចជា បក្សពួក ឬ​សាច់​ញាតិនិយម និង​ការរំលោភ​អំណាច ជាដើម។ រីឯ​លោក​ផៃ​ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ហៅ​របាយការណ៍​នេះ ថា​មិន​ប្រាកដប្រជា និង​គ្មាន​មូលដ្ឋាន ដែល​អាច​យកមក​ពិចារណា​បានទេ។

លោក​សម រង្ស៊ី​ និងលោក​កឹម សុខា ​ដឹកនាំ​ក្បួន​មហា​បាតុកម្ម​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​​២០១៣​
លោក​សម រង្ស៊ី​ និងលោក​កឹម សុខា ​ដឹកនាំ​ក្បួន​មហា​បាតុកម្ម​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​​២០១៣​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ដែល​កើតឡើង នៅក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និង​វិបត្តិ​នយោបាយ​ជា​បន្តបន្ទាប់ បាន​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្តន៍រ​បប​ប្រជាធិបតេយ្យ នៅ​កម្ពុជា សាជាថ្មី​ម្តងទៀត។ ក្នុងនោះ សេរីភាព​នៃ​ការជួបជុំ​ដោយ​សន្តិភាព និង​អហិង្សា ត្រូវបាន​រាំងខ្ទប់​យ៉ាង​ពេញទំហឹង។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​ខុមហ្វ្រែល ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី៣១មីនា។

របាយការណ៍ ស្តីពី “ប្រជាធិបតេយ្យ​ប្រចាំឆ្នាំ និង​ភាពមិនប្រក្រតី​ផ្នែក​នយោបាយ” បង្ហាញថា ដំណើរការ​អនុវត្តន៍​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ បានចេញ​ជា​រូបរាង​ប្រសើរឡើង​ខ្លះ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​នា​ខែកក្កដា ឆ្នាំ២០១។ កំណែទម្រង់​ស្ថាប័ន​រដ្ឋសភា បាន​ពង្រឹង​គោលការណ៍​បែងចែក​អំណាច។

អំពី​ស្ថានការណ៍​ប្រជាធិបតេយ្យ នៅ​កម្ពុជា ក្នុង​ឆ្នាំ២០១៤ ត្រូវបាន​លោក នី ចរិយា មកពី​អង្គការ​អាដហុក មើលឃើញថា ម្តង​ដើរទៅ​មុខ ហើយ​ពេលនេះ ដើរ​ថយក្រោយ ទៅតាម​ស្ថានការណ៍​នយោបាយ។

រីឯ​លោក ព្រាប កុល មកពី​អង្គការ​តម្លាភាព​កម្ពុជា យល់ថា ប្រជាធិបតេយ្យ នៅ​កម្ពុជា ប្រៀប​ដូច​គេ​រាំ​ចង្វា​ក់បូ​រ៉ូឡូ គឺ​ឈាន​ទៅមុខ ៣ ជំ​ហ៊ាន មក​ក្រោយ ៣ ជំ​ហ៊ាន ទៅតាម​អារម្មណ៍​របស់​អ្នកនយោបាយ។

ចំពោះ​ភាពមិនប្រក្រតី​ផ្នែក​នយោបាយ នៅ​ឆ្នាំ២០១៤ ដែលជា​របាយការណ៍​លើកដំបូង ត្រូវបាន​លោក គល់​បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល លើក​បង្ហាញ រួមមាន ការប្រើប្រាស់​ធនធានរ​ដ្ឋ សម្ភារៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ការប្រើប្រាស់​ថវិការដ្ឋ​មិន​ត្រឹមត្រូវ ជាពិសេស​គឺ​ការរំលោភ​អំណាច នៅ​បន្ត​កើតមាន​ច្រើន ដូចជា ការតែងតាំង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​ទីប្រឹក្សា​ក្នុង​ក្រសួង​ស្ថាប័ន​ច្រើន​រាប់រយ​នាក់។ ក្នុងនោះ ក៏មាន​បញ្ហា​សាច់ញាតិ​គ្រួសារនិយម កើត​សឹង​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​ក្រសួង​រដ្ឋ​ផងដែរ។

លោក​ផៃ ​ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បានចាត់ទុក​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល ថា​ជា​របាយការណ៍​ប្រឆាំងនឹង​ឆន្ទៈ​របស់​មហាជន។ ក្នុងនោះ ប្រជាធិបតេយ្យ នៅ​កម្ពុជា បាន​ឈានទៅ​មុខជា​និច្ច តាមរយៈ​វប្បធម៌​សន្ទនា ដែល​ប្រមុខ​រដ្ឋាភិបាល កំពុង​បង្កើតឡើង​ជាមួយ​គណបក្ស​ប្រឆាំង។ មន្ត្រី​អ្នកនាំពាក្យ ក៏បាន​បដិសេធ​នូវ​ការលើកឡើង​របស់​ខុមហ្វ្រែល ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ធនធាន​រដ្ឋ និង​ការរំលោភ​អំណាច ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ