អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជោគ​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​គណនី​ហ្វេស​ប៊ុក​មួយ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អង្គការ​អន្តរជាតិ​ធំៗ​យ៉ាង​ហោច​ណាស់​ចំនួន​៣​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទម្រង់​ជា​បដិវត្ត​ពណ៌។ ព័ត៌មាន​នេះ ត្រូវ​បាន​លើក​មក​ផ្សាយ​បន្ត​យ៉ាង​ព្រោង​ព្រាត​ដោយ​សារ​ព័ត៌មាន​ស្និត​នឹង​រដ្ឋាភិបាល​មួយ​ចំនួន។ ស្រប​ពេល​គ្នា​នេះ​ ក៏​មាន​ការ​លេច​ធ្លាយ​ទៀត​ដែរ​ថា បក្ស​ប្រឆាំង​ក៏​ទទួល​បាន​ថវិកា​ពី​អង្គការ​អន្តរជាតិ​មួយ​ទៀត ដើម្បី​រៀប​ចំ​ផែន​ការ​យុទ្ធសាស្រ្ត​ផ្សេងៗ។ ចេញ​ពី​ព័ត៌មាន​ពី​ប្រភព​ហ្វេសប៊ុក​នេះ ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​គណបក្ស​សង្រ្គោះ​ជាតិ។ តាម​ក្រសួង​មហាផ្ទៃ បើ​រក​ឃើញ​ថា បក្ស​សង្រ្គោះ​ជាតិ​ទទួល​ការ​គាំទ្រ​ផ្នែក​ថវិកា​ណា​មួយ​ពី​អង្គការ​អន្តរជាតិ​នោះ គណបក្ស​នេះ​ប្រឈម​ខ្លាំង​ណាស់​នឹង​ការ​រំលាយ​ចោល។ ដូច្នេះ តើ​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា​ទម្រាំ​ការ​បោះ​ឆ្នោត​មក​ដល់​នោះ?

គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ