អានតួអត្ថបទ
បទយកការណ៍

ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ​តែ​សង្រ្គោះ​ជាតិ​ដូចជា​ពិបាក​រក​ដៃគូ​វិនិយោគ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​កាលៈទេសៈ​នេះ​យើង​ពិបាក​រក​ដៃគូ​វិនិយោគ​ជាមួយ​យើង។ នេះ​ជា​ការ​បញ្ជាក់​ របស់​លោក​យឹម សុវណ្ណ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ​និយាយ​ថា​ របត់​សង្គម​នៅ​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នក​វិនិយោគ​ធំ​ៗ ចេញ​មុខ​រកស៊ី​ដើម្បី​ជាតិ ជាមួយ​គណបក្ស​ប្រឆំាង​នោះ​ទេ។ ដូច្នេះ​សង្រ្គោះជាតិ មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​វិយោគ​ខាង​ទូរទស្សន៍​នេះ។ ប៉ុន្តែ​ដើម្បី​ខ្លួន​មាន​ទូរទស្សន៍​ផ្សាយ​ជា​ប្រវត្តិសាស្រ្ត​របស់​គណបក្ស​ប្រឆំាង សង្រ្គោះជាតិ​កំពុង​បើក​យុទ្ធនាការ រៃ​អង្គាស​ប្រាក់​ ពី​ពលរដ្ឋ​ដើម្បី​ទ្រទ្រង់​កិច្ចការ​ព័ត៌​មាន​របស់​ខ្លួន។ ទោះ​មាន​ការ​លំបាក​ខាង​ហិរញ្ញវត្ថុ​ តែ​ទូរទស្សន៍​ព្រះ​អាទិត្យ​នឹង​ដំណើរ​ការ​ផ្សាយ​នៅ​ខែធ្នូ​​ ចុង​ឆ្នាំ​២០១៥​នេះ​ក្នុង​នាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ពលរដ្ឋ​នាំគ្នា​ទៅ​បរិច្ចាគ​ថវិកា​សម្រាប់​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ​ដល់​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ
ពលរដ្ឋ​នាំគ្នា​ទៅ​បរិច្ចាគ​ថវិកា​សម្រាប់​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ​ដល់​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ