ក្រុមហ៊ុនប្រេងឥន្ធនៈចំនួន៥ សម្រេចចុះថ្លៃសាំង១០០រៀលក្នុងមួយលីត្រ ដល់ថ្ងៃទី១៥តុលា
ក្រុមហ៊ុនឥន្ធនៈចំនួន៥ បានសម្រេចចុះតម្លៃប្រេងសាំង១០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី៩តុលាស្អែកនេះ រហូតដល់ថ្ងៃទី១៥តុលាខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅក្រោយកិច្ចប្រជុំជាមួយក្រុមហ៊ុនប្រេងឥន្ធនៈចំនួន៨ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនទាំង៥ដែលសម្រេចបញ្ចុះតម្លៃប្រេងសាំងនោះមានដូចជា ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតេឡា ក្រុមហ៊ុនសាវីមិច ក្រុមហ៊ុន BVM និងក្រុមហ៊ុន LHR។ ដោយឡែក ក្រុមហ៊ុនចំនួន៣ផ្សេងទៀត គឺក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ និងក្រុមហ៊ុន PTT ដែលចូលរួមកិច្ចប្រជុំនៅព្រឹកនេះ បានសន្យាថានឹងផ្ដល់ចម្លើយនាពេលក្រោយ ដោយរង់ចាំពិភាក្សាជាមួយថៅកែក្រុមហ៊ុនជាមុនសិន៕
ចុះផ្សាយនៅថ្ងៃ៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ