អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វត្តមាន​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​សវនាការ ធ្វើ​ឲ្យ​សវនាការ​ជាប់​គាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​ជន​ជាប់​ចោទ ដែល​ជា​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិល​មិញ ដែល​បាន​ជាប់​ទាក់​ទង​ទៅនឹង​អំពើ​ហឹ​ង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ បាន​ផ្ទុះ​ចេញ​នូវ​ភាព​ចំរូង​ចំរាស់​គ្នា​មួយ​រវាង​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ និង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​។ តាម​សំណើ​របស់​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី ក្រុម​មេធាវី​នេះ​បាន​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ មិន​ឲ្យ​មាន​វត្តមាន​អ្នក​តំណាង​រាស្ត្រ​៣​នាក់​របស់​គណបក្ស​ប្រឆាំង​នៅក្នុង​បន្ទប់​សវនាការ​។ ក៏​ប៉ុន្តែ​ត្រូវ​បាន​ឆ្លើយ​តប​វិញ​ដោយ​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ តាម​រយៈ​ការ​ដើរ​ចេញពី​បន្ទប់​សវនាការ​។ ជា​ទិដ្ឋភាព​ច្បាប់ ត្រូវបាន​បក​ស្រាយ​ផ្ទុយ​គ្នា​រវាង​មេធាវី​ទាំង​ពី​ក្រុម លើ​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ឆ្នាំ​២០១៤ ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​
ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ឆ្នាំ​២០១៤ ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ