អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មក​ដល់​ពេល​នេះ តើ​បក្ស​ប្រជាជន​កម្ពុជា​ជ្រុះ​កម្អែល​កុម្មុយនិស្ត អស់​ហើយ​ឫ​នៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ គឺ​ជា​ខួប​ទី​ ៦៥​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ ៦៥​ឆ្នាំ​មក​នេះ ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន បាន​លើក​ឡើង​ពី​សមិទ្ធផល​ធំ​ៗ​ ដែល​ខ្លួន​សម្រេច​បាន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា។ តាម​ពិត​ទៅ​បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្រ្ត គណបក្ស​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​មួយ​នេះ មាន​កំណើត​ចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក ហូ ជីមិញ។ បន្ទាប់​ពី​វិវត្ត​ខ្លួន​ទៅ​តាម​របត់​នយោបាយ​បត់​បែន​ជា​ច្រើន​ដំណាក់​កាល​មក គណបក្ស​នេះ​ដែល​មាន​ឈ្មោះ​ដើម​ថា “បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ” បាន​ប្រែ​ក្លាយ​មក​ជា “គណបក្ស​ប្រជាជន​កម្ពុជា” បច្ចុប្បន្ន។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​ការ​ចោទ​សួរ​ថា តើ​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា​លែង​មាន​ឥទ្ធិពល​នយោបាយ​បែប​កុម្មុយនិស្ត​ទៀត​ហើយ​ឫ​នៅ?

ពិធី​អបអរ​សាទរ​ខួប​៦៥​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ (១៩៥១-២០១៦) ​
ពិធី​អបអរ​សាទរ​ខួប​៦៥​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ (១៩៥១-២០១៦) ​ @Samdech Hun Sen, Cambodia Prime Minister
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ