អានតួអត្ថបទ
កម្ពុជា

អ្នក​បបួល​គ្នា​ស្បថ​រឿង​បាត់​សន្លឹក​ឆ្នោត ​ចោទ​គ្នា​ថា​ចង់​បាន​មុខ​មាត់​

នៅ​ថ្ងៃ​ទី២​១​ ខែ​មិថុនា​នេះ ​ក្រុម​និសិ្សត​ក្មេង​វត្ត​ និង​ក្រុម​សម្ព័ន្ធ​សេនា​នាគ ​បាន​នាំ​គ្នា​ស្បថ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ ​ជា​មួយ​លោ​​ក​ ម៉ៅ ​ពិសេស ​ជា​ប្រធាន​ស​ហ​ព័ន្ធ​និស្ស​បញ្ញ​វន្ត​កម្ពុជា។​ តែ​លោក​ ម៉ៅ ​ពិសេស ​មិន​បាន​ចូ​​ល​រួម​ក្នុង​ការ​ស្បថ​នោះ​ទេ។​ លោក​ម៉ៅ ​ពិសេស ​បញ្ជាក់​ពី​ការ​មិន​ចូល​រួម​ស្បថ​នោះ​ថា​លោក​មិន​ចាប់​អារម្មណ៍​នឹង​ពួក​គាត់​ ដែល​ចេញ​មុខ​ស្បថ​ជំនួស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នោះទេ​។​

ក្រុម​និសិ្សត​ក្មេង​វត្ត​ និង​​ក្រុម​សម្ព័ន្ធ​សេនា​នាគ ​បាន​​នាំ​គ្នា​ស្បថ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ៕
ក្រុម​និសិ្សត​ក្មេង​វត្ត​ និង​​ក្រុម​សម្ព័ន្ធ​សេនា​នាគ ​បាន​​នាំ​គ្នា​ស្បថ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ៕ ហ្វេសប៊ុកក្រុមសម្ព័ន្ធសេនានាគ
ផ្សាយពាណិជ្ជកម្ម

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្ស​បញ្ញ​វន្ត​កម្ពុជា ​បាន​បញ្ជាក់​ពី​អវត្ត​មាន​របស់​លោក​ថា ​ដោយ​សារ​តែលោក​មិន​បាន​ទទួល​លិខិត​ត្រឹម​ត្រូវ​ពី​ក្រុម​និស្សិត​ក្មេង​វត្ត​ និង​ក្រុម​សម្ព័ន្ធ​សេនា​នាគ។ ​លោក​បន្ថែម​ថា ​ជា​ការពិត​លោក​បាន​ដាក់​លិខិត​ស្បថ​ជា​មួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ពោល​គឺ​មិន​មែន​បបួល​ក្រុម​យុវជន​នេះ​ទេ​។ លោក​បញ្ជាក់​ទៀត​ថា​នេះ ​ប្រហែល​ជា​ក្រុម​ពួក​គាត់​ចង់​បាន​ពិន្ទុ​ក្នុង​ចំណោម​ក្រុម​យុវជន​របស់គណបក្ស​ប្រជា​ជន​កម្ពុជា​។

សូម​បញ្ជាក់​ថា​លោក ​ម៉ៅ ​ពិសេស ​កាល​ពី​ថ្ងៃទី៩​ មិថុនា ​បាន ​សរ​សេរ​លិខិត​មួយ​ដាក់​ទៅ​លោក​នា​យក​រដ្ឋមន្ត្រីហ៊ុន ​សែន ​ដើម្បី​កំណត់​ពេល​ក្នុង​ការ​ស្បថ​ជាមួយ​លោក​នៅ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ ​ពាក់​ព័ន្ធ​នឹង​រឿង​លួចបន្លំ​សន្លឹក​ឆ្នោត​។ ការ​ដាក់​លិខិត​នេះ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ របស់​លោក​ម៉ៅ ​ពិសេស ​បាន​ធ្វើឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បបួល​គណបក្ស​ប្រឆាំង​ ស្បថ ​ដើម្បី​បញ្ជាក់​ថា​គណបក្ស​ប្រជា​ជនមិន​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ចំណែក​លោក ​ប៉ាន់​ ខែម​ ប៊ុន​ថន​ ជា​ប្រធាន​ក្រុម​សម្ព័ន្ធ​សេនានាគ​ បាន​បញ្ជាក់​ថា​ ការ​មិន​ចូល​រួម​របស់​លោកម៉ោ ​ពិសេស​គឺ​ជា​សិទ្ធិ​របស់​លោក​ ហើយ​លោក​ថា​ការ​អញ្ជើញ​លោក​ម៉ៅ ​ពិសេស​មក​ស្បថ ​គឺ​ដោយ​សារ​តែលោក​ម៉ៅ ​ពិសេស បាន​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​។ ​លោក​បន្ត​ថា ​ប្រសិន​បើ​លោក​ម៉ៅ ​ពិសេស ថា​ក្រុម​របស់​លោក​ចង់​បាន​មុខ​មាត់​ ចុះ​តើ​លោក​ម៉ៅ ​ពិសេស ​មិន​ចង់​បាន​មុខ​មាត់​ទេ ​ឬ​យ៉ាង​ណា?​ ព្រោះការ​ពិត​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​ហៅ ​លោក​ ម៉ៅ​ ពិសេស​ទេ ​តែ​លោក​អញ្ជើញ ​លោក​ សម​ រង្សី​។

លោក អ៊ូ វីរៈ ប្រធាន​ស្ថាប័ន​ស្រាវ​ជ្រាវ​វេទិកា​អនាគត​ និង​ជា​អ្នក​វិភាគ​ឯករាជ្យ ​បាន​បញ្ជាក់​ការ​ស្បថ​ស្បែវា​គឺជា​រឿង​ចាស់​គំរឹលណាស់ទៅហើយ។ លោក​បន្ថែម​ថា ​បើ​សិន​ជា​អាច​ក្រុម​ទាំង​ពីរ​មិន​គួរ​បបួល​គ្នា​ស្បថ​ទេ ព្រោះ​ការ​លើក​ឡើង​របស់​ក្រុម​ទាំង​ពីរ​គឺសុទ្ធ​តែ​លើស​ពីការ​ពិត​។ ​ជុំវិញ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថាការ​ស្បថ​នេះ ​គឺ​ដើម្បី​មុខ​មាត់​ លោក​អ៊ូ វីរៈ​បញ្ជាក់​ថា​ គឺ​ជា​ការ​ពិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ