ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
យុទ្ធសាស្ត្របន្លាជួសបន្លា៖ អ្នកនយោបាយខ្មែរកំពុងស្ទង់កម្លាំងមហាជន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៣៧
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយកថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រៀបចំពិធីទទួលទានអំបុកខ្មែរ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ។ ជាការប្រកាស យកចំថ្ងៃតែមួយ ដែលលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ប្រកាសមកប្រទេសកម្ពុជាវិញ និងអំពាវនាវឲ្យពលរដ្ឋចូលរួមជាមួយលោក។ អ្នកជំនាញនយោបាយយល់ឃើញថា ភាគីទាំងពីរនេះ កំពុងតែយកយុទ្ធសាស្ត្របន្លាជួសបន្លា ដើម្បីស្ទង់កម្លាំងមហាជន។