ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកវិភាគ៖ អតីតCNRPនិង CPP កំពុងលេងសង្រ្គាមចិត្តសាស្រ្តដាក់គ្នារឿងការវិលចូលស្រុករបស់លោក សម រង្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៦
បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ គេសង្កេតឃើញមានសកម្មភាពមួយចំនួនធ្វើឡើងជាបន្តបន្ទាប់ពីសំណាក់មន្រ្តីរដ្ឋាភិបាល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីជាប្រតិកម្មតបតនឹងដំណឹងនេះ។ សកម្មភាពទាំងនេះធ្វើស្របពេលដែលអតីតបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការគៀងគរការគាំទ្រនៅក្រៅប្រទេស។ អ្នកវិភាគនយោបាយកម្ពុជាយល់ថា សកម្មភាពទាំងនេះ គឺជាសង្រ្គាមចិត្តសាស្រ្តរបស់អតីតគណបក្សប្រឆាំង និង គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។