អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​ធំ​មួយ​នៅ​ខេត្ត​កោះ​កុង ​កំពុង​ដើរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម​ និង​ជន​បទ បាន​ប្រជុំ​ជា​មួយ​ប្រជា​ជន​ដែល​ឈ្លោះនឹង​ក្រុម​ហ៊ុន Union ​Development ​Group ​ក្នុង​រឿង​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ខេត្ត​កោះ​កុង​។ ​លោក​ វ៉ាន សំអឿន ​ដែល​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ផង ​បាន​សន្យា​នាំ​យក​សំណូម​ពរ​ និង​កង្វល់​របស់​អ្នក​ស្រុក​គិរីសាគរ​ និង​បុទុម​សាគរ​ មក​ឱ្យ​លោក ​ហ៊ុន ​សែន ​បាន​ដឹង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួងបរិស្ថាន ​និង​គណៈ​កម្មការ​ទទួល​ពាក្យ​បណ្ដឹង​នៃ​រដ្ឋសភា ​ក៏​មាន​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លីដ៏ល្បី​មួយ​នេះ​ដែរ​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ប្រជា​ជន។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ។ RFI/ វណ្ណ សុគន្ធា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ