កម្ពុជាអបអរការដាក់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក ខណៈអ្នកជំនាញថា កម្ពុជាខ្វះការការពារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១០
អាជ្ញាធរក្រុងភ្នំពេញ នឹងបញ្ជៀសចរាចរណ៍នៅជុំវិញពហុកីឡាដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី ១៧ កក្កដានេះ ដើម្បីប្រារព្ធពិធីអបអរសាទរនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពិធីនេះ នឹងមានការចូលរួមពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងមហាជន ប្រមាណជា១ម៉ឺននាក់។ សូមបញ្ជាក់ថា ប្រាសាទសំបូព្រៃគុក គឺជាប្រាសាទខ្មែរទី៣ បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលមានតម្លៃជាសកល។ សម្រាប់ពលរដ្ឋកម្ពុជា នេះគឺជាមោទនភាពថ្មីថែមទៀត ដែលត្រូវតែអបអរសាទរ។ ក៏ប៉ុន្តែ អ្នកបុរាណវិទ្យា និងសាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានទាញចំណាប់អារម្មណ៍របស់មហាជនខ្មែរ ឲ្យយកចិត្តទុកដាក់ថែរក្សា ការពារ ប្រាសាទខ្មែរជាច្រើនទៀត ដែលកំពុងរិចរិល ដោយសារតែពេលវេលានិងធម្មជាតិ។