អានតួអត្ថបទ
បទសម្ភាស

​លោក ឃឹម ហ្វីណង់៖ ​ការ​អភិវឌ្ឍ​ភូមិ​ស្រុក គួរ​តែ​មាន​ការ​រួម​ចំណែក​ពី​គ្រប់​ភាគី​ទាំង​អស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រី​នេះ គឺ​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី នៃ​ខេត្ត​សៀមរាប​។ រដ្ឋបាល​ស្រុក​បន្ទាយ​ស្រី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង យុទ្ធនាការ​ផ្ទះ​១​អំពូល​១ នៅ​ក្នុង​ភូមិ​ព្រះ​ដាក់ ដែល​ជា​ភូមិ​ធំ​ជាង​គេ​នៃ​ស្រុក​បន្ទាយ​ស្រី ដោយ​រដ្ឋបាល​ស្រុក ​ត្រូវ​បំពាក់​អំពូល​សូឡា​៥១៨​ឈុត នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥១៨​ខ្នង​។ ​លោក ឃឹម ហ្វីណង់ បាន​អះអាង​ថា ការ​បំពាក់​អំពូល​នេះ គឺ​រដ្ឋបាល​ស្រុក​គ្មាន​ចំណាយ​អស់​លុយ​មួយ​សេន​ទេ ដោយសារ​មាន​វិស័យ​ឯកជន​ជា​អ្នក​ចេញ​មុខ​ឧបត្ថម្ភ​។ សម្រាប់​អភិបាល​ស្រុក​បន្ទាយ​ស្រី​ដែល​ទើប​ចូល​កាន់​តំណែង​បាន​ពីរ​ខែ​កន្លះ​រូបនេះ ការ​អភិវឌ្ឍ​ភូមិ​ស្រុក គួរ​តែ​មាន​ការ​រួម​ចំណែក​ពី​គ្រប់​ភាគី​ទាំង​អស់ ទាំង​ភាគី​រដ្ឋ ភាគី​​ឯកជន ដៃ​គូ​អភិវឌ្ឍ និង​ជា​ពិសេស​គឺ​ពី​សំណាក់​ពលរដ្ឋ​ខ្លួន​ឯង​តែ​ម្ដង​។ 

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ