អានតួអត្ថបទ
បទយកការណ៍

ភ្នំពេញនឹងអាចគ្មានដើមត្នោតធម្មជាតិ ដោយសារការអភិវឌ្ឍ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិនមែន​មាន​នៅ​តែ​ស្រុកស្រែ ​ឬទីជនបទទេ​ មាន​អ្នក​ប្រកបរបរ​ឡើងត្នោត។​ នៅ​ភ្នំពេញ​ក៏​មាន​អ្នកឡើង​ត្នោត​ដែរ។ ​អ្នក​ឡើង​ត្នោត​នៅ​ទីក្រុង​ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ ធ្វើ​ចំណាក​ស្រុក​មក​ពី​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម។ ​តំបន់​ដែល​ល្បី​ខាង​ផលិត​ស្ករត្នោត​តំាងពី​បុរាណ​មក។ ​ប៉ុន្តែ​នៅ​ពេល​មក​ឡើង​ត្នោត​ នៅ​ភ្នំពេញ​ អ្នក​ស្រុកបាធាយ​ មិន​បាន​យក​ទឹកត្នោត​ទៅ​ធ្វើ​ស្ករ​ទេ។ ពួកគាត់​ឡើង​ត្នោត​ទី​ក្រុង​យក​ទឹក​ផលិត​ជា​ទឹកត្នោត​ជូរលក់។ ​នៅ​ពេល​ដែល​មនុស្ស​រាប់សិប​នាក់​រស់​នឹង​ដើម​ត្នោត​ទីក្រុង ​និង​នៅ​ពេល​ដែល​ដើមត្នោត​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ​ នៅ​ធ្វើ​ភ្នំពេញ​គេ​កាប់​ដើម​ត្នោត​មិន​ស្តាយ​ឡើយ។ មិន​ស្តាយ​ពីព្រោះ​ វាជា​ការ​អភិវឌ្ឍ។​ គេ​កាប់​ដើមត្នោត ​យក​ដី​សាងសង់​អគារ​ ផ្ទះល្វែង​ជាដើម។

អ្នក​ឡើង​ត្នោត​នៅ​ភ្នំពេញ​ដើម្បី​ផលិត​ទឹក​ត្នោត​ជូរ​លក់​ ។
អ្នក​ឡើង​ត្នោត​នៅ​ភ្នំពេញ​ដើម្បី​ផលិត​ទឹក​ត្នោត​ជូរ​លក់​ ។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ