អានតួអត្ថបទ
បទសម្ភាស

​លោក អេង ឆៃអ៊ាង៖ ទោះ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ ក៏​លោក​កឹម សុខា​មិន​រត់​ចោល​ស្រុក​ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​យប់​នេះ លោក អេង ឆៃអ៊ាង ដែល​ជា មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​។ នៅ​ថ្ងៃ​នេះ តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច​ដាក់​ឲ្យ​ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចេញ​ទៅក្រៅប្រទេស​ទេ​។ លោក អេង ឆៃអ៊ាង ប្រាប់ថា បើ​ទោះ​ជា ​​តុលាការ​មិន​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ ក៏​លោក​ប្រធាន​ស្តីទី​មិន​រត់​ចោល​ស្រុក​ដែរ​! ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ នៅ​តែ​យល់​ថា រាល់​ចំណាត់​ការ​របស់​តុលាការ​ទៅ​លើ លោក កឹម សុខា​ គឺ​ខុស​ច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ។​ដោយ​ឡែក​ ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​បណ្ឌិត កែម ឡី, បក្ស​សង្គ្រោះ​ជាតិ​ នៅតែ​ជំរុញ​ឲ្យ​មាន​ការស៊ើប​សង្កេត​ដោយ​មាន​តម្លាភាព និង​ដោយ​មាន​រួម​ពី​អ្នក​ជំនាញ​អន្តរជាតិ។ ក៏​ប៉ុន្តែ​បក្សប្រឆាំង ​មិនតែ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅស្រុក​ នោះ​ទេ។ទាក់​ទង​នឹង​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ ​ព្រ​មទាំង​ស្នាម​មេដៃរបស់​ពលរដ្ឋ​ពីមុន​មកនោះ​ លោក អេង ឆៃអ៊ាង មិន​ប្រាកដថា ស្នាមេដៃ​ទាំងអស់​នោះ សុទ្ធតែ​ត្រូវ​ទាំង​អស់​នោះទេ ប៉ុន្តែ​លោកអះអាង​ថា តំណាង​រាស្ត្រ​គ្រាន់តែ​ប្រមូល​ក្តី​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ជូន​ព្រះ​មហាក្សត្រ ដូច្នេះ​អាជ្ញាធរគួរតែ​ពិចារណា​លើ​ខ្លឹម​សារ​របស់​ញត្តិ​ជាង​ស្នាមេដៃ។ តទៅនេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​ហេង ឧត្តម និង លោក អេង ឆៃអ៊ាង៖ 

លោក អេង ឆៃអ៊ាង ​មន្ត្រី​ជាន់​ខ្ពស់​របស់គ​ណបក្ស​សង្គ្រោះ​ជាតិ។​
លោក អេង ឆៃអ៊ាង ​មន្ត្រី​ជាន់​ខ្ពស់​របស់គ​ណបក្ស​សង្គ្រោះ​ជាតិ។​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ