អានតួអត្ថបទ
បទយកការណ៍

អ្នក​កាសែត​ខ្មែរ​ប្រកាស​លក់​ផ្ទះ​ជា​បន្ត​បន្ទាប់ ​ក្រោយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​​ពី​​​ថ្ងៃទី​​៣​​ឧសភា​​​កន្លង​​ទៅ​​នេះ ​​អ្នក​​កាសែត​​​នៅ​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​បាន​​​អបអរសាទរ​​​ទិវា​​​សេរីភាព​​​សារព័ត៌មាន​​​ពិភព​លោក ​​យ៉ាង​​​គគ្រឹក​​​គ​គ្រែង ​​ជា​មួយ​​នឹង​​​ការ​​រីក​​ចំរើន​​​លើ​​​វិស័យ​​​មួយ​​​នេះ​​។ ​​ក្នុង​​នោះ​​​ក៏​​មាន​​​ការ​​សង្កេត​​ឃើញ​​ថា ​​បណ្តាញ​​​ផ្សព្វ​ផ្សាយ​​​ព័ត៌​មាន​​​នៅ​​ក្នុង​​​ប្រទេស​​​ក​ម្ពុ​ជា ​​កំពុង​មាន​​ការ​កើន​ឡើង ​ទាំង​​ស្ថាប័ន​​កាសែត ​ទស្សនា​វ​ដ្តី ​វិទ្យុ ​និង​​ទូរទស្សន៍​​ផង​។ ​ក៏​ប៉ុន្តែ​​ទន្ទឹម​នឹង​​ការ​រីក​​ដូច​​ផ្សិត​​នៃ​​ស្ថាប័ន​​ព័ត៌មាន​​នៅ​​កម្ពុជា​​នេះ ​បញ្ហា​​ប្រឈម​​របស់​​អ្នក​កាសែត​​​ផ្ទាល់ ​ក៏​មាន​​ច្រើន​​ដែរ ​ពិសេស​​លើ​​បញ្ហា​​ជី​វិភាព​​នៅ​ពេល​​ធ្លាក់​ខ្លួន​​ឈឺ។​ អ្នក​កាសែត​​ខ្លះ​ ​ពេល​​ធ្លាក់​ខ្លួន​​ឈឺ ​ស្ទើ​​តែ​​មិន​អាច​​រក​ប្រាក់​​ដើម្បី​​ព្យាបាល​​ជម្ងឺ​​បាន​​ផង​។ ​មធ្យោបាយ​​តែ​មួយ​​គត់ ​​គឺ​​អំពាវនាវ​​លក់​​ផ្ទះ​​ដែល​​ខ្លួន ​កំពុង​​រស់​នៅ​។លោក ​វីន ឆាយ ​គឺ​ជា​អ្នក​កាសែត​ម្នាក់ ​ក្នុង​​ចំណោម​​អ្នក​កាសែត​ទាំង​នោះ​។

លោក ​វីន ឆាយ ​អតីត​អ្នក​កាសែត​កម្ពុជា ​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង ​កាល​ពី​ថ្ងៃ​ទី ​៦ ​ឧសភា​ ឆ្នាំ​ ២០១៧។​
លោក ​វីន ឆាយ ​អតីត​អ្នក​កាសែត​កម្ពុជា ​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង ​កាល​ពី​ថ្ងៃ​ទី ​៦ ​ឧសភា​ ឆ្នាំ​ ២០១៧។​ @Seng Thai
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ