អានតួអត្ថបទ
កម្ពុជា

មន្រ្តី​ជំនាញ៖ ខេត្ត​ចំនួន​បី អាច​នឹង​ចាប់​ផ្តើម​លិច នៅ​សប្តាហ៍​ក្រោយ

បរិមាណ​ទឹក​នឹង​បន្ត​កើន​ឡើង ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ខាង​មុខ​ទៀត នៅ​ក្នុង​ខេត្ត ស្ទឹងត្រែង ក្រចេះ កំពង់ចាម។ ខេត្ត​ទាំង​បី នៅ​តំបន់​ទំនាប​សង​ខាង​ទន្លេ​មេគង្គ​នេះ ក៏​អាច​នឹង​ចាប់​ផ្តើម​លិច ដោយសារ​តែ​បរិមាណ​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក នៅ​ថ្ងៃ​ទី ៣ សីហា នេះ។

ទឹកជន់ក្នុងរាជធានីភ្នំពេញ ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ម៉ោង​។
ទឹកជន់ក្នុងរាជធានីភ្នំពេញ ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ម៉ោង​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តំបន់​ទំនាប​ដែល​នៅ​សង​ខាង​ទន្លេ​មេគង្គ​លើ ពោល​គឺ​ខេត្ត ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម នឹង​ចាប់​ផ្តើម​លិច ដោយសារ​តែ​បរិមាណ​ទឹក​នឹង​កើន​ឡើង​នៅ​សប្តាហ៍​ក្រោយ។​យ៉ាង​ណា​មិញ​ បរិមាណ​ទឹក​កើន​ឡើង​នេះ គឺ​ជា​បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​ចុះ​ដែល​មាន​ស្រាប់​ទេ ដោយ​មិន​ទាន់​ធ្វើ​ការ​គណនា បរិមាណ​ទឹក​ភ្លៀង​ដែល​ធ្លាក់​បន្ថែម​នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង ឧតុនិយម នៅថ្ងៃ ទី ៣ សីហានេះ។

ការ​កើន​ឡើង​នូវ​បរិមាណ​ទឹក អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម នៅ​តំបន់​ទំនាប​ទាំង​នេះ ឲ្យ​ធ្វើ​ការ​ប្រមូល​ផល​កសិកម្ម ឲ្យ​បាន​រួចរាល់ មុន​ពេល​បរិមាណ​ទឹក​កើន​ឡើង។ បន្ថែម​លើ​នេះ​ លោក អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជៀសវាង គ្រោះថ្នាក់​ជាយថាហេតុ ស្រប​ពេល ដែល​ចរន្ត និង ល្បឿន​ទឹក មាន​ការ​ប្រែប្រួល។

លោក ចាន់ យុត្ថា បាន​បន្ត​ថា បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ទូទាំង​ប្រទេស​នេះ​ ដោយសារ​តែ​ប្រទេស​កម្ពុជា ទទួល​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​កាត់​អាង​លើ​ទន្លេ​មេគង្គ ប្រទេស​មីយ៉ាន់ម៉ា ប្រទេសថៃ និង ប្រទេសឡាវ និង ទីពីរ ជ្រលង​សម្ពាធ​ទាប។ បរិមាណ​ទឹក​ភ្លៀង​ដែល​ធ្លាក់​រាយ​ប៉ាយ​នេះ អាច​នឹង​បន្ត​ធ្លាក់​ទៀត រហូត​ដល់​ខែ កញ្ញា។

គួរ​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ សីហា នេះ ថ្វី​ត្បិតតែ​បរិមាណ​ទឹក​ទន្លេ​មេគង្គ ទន្លេ​បាសាក់​ ទន្លេសាប មាន​ការ​កើន​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​វា​មិន​ទាន់​ឈាន​ទៅ​ដល់​កម្រិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ​នោះ​ទេ៕

អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ