អានតួអត្ថបទ
កម្ពុជា

នា​យក​រដ្ឋ​មន្ត្រី​សុំ​ឲ្យ​មាន​ការ​យោគ​យល់​ខណៈ​ដែល​មាន​ការ​តវ៉ា​មួយ​ឈុត​នៅ​មុខ​សា​លា​ក្រុង​រឿង​ជំនន់​ទឹក​ភ្លៀង​

សកម្ម​ជន​​ដី​ធ្លី​​នៅ​​តំ​បន់​​បឹង​កក់​​បាន​​បែក​​គ្នា​​ទៅ​កាន់​​លំ​នៅ​ឋាន​​វិញ​​បន្ទាប់​ពី​​អា​ជ្ញា​ធរ​​ក្រុង​​បង្ហាញ​​ពី​​ឆន្ទៈ​​ខិត​ខំ​​ជួយ​​រំដោះ​​ទឹក​​ចេញ​ពី​​ស​ហ​គមន៍​​របស់​​ពួក​គេ​​រស់​នៅ​ បន្ទាប់​ពី​​មាន​​ភ្លៀង​​ធ្លាក់​​កាល​ពី​ថ្ងៃ​​អាទិត្យ​។​ជា​​មួយ​គ្នា​នេះ​​លោក​នា​យក​រ​​យក​​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ បាន​​ថ្លែង​​ពី​​ផល​ប៉ះ​ពាល់​​អា​រម្មណ៍​​របស់​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ទី​ក្រុង​​ភ្នំ​ពេញ​​បណ្តាល​មក​ពី​​ជំនន់​​ទឹក​ភ្លៀង​​និង​​ស្នើ​សុំ​​ឲ្យ​​មាន​ការ​​យោគ​យល់​​ផង​ដែរ​។​

ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ
ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ដីធ្លី​តំបន់​បឹងកក់​បានចេញ​មក​តវ៉ា​នៅតាម​ដងផ្លូវ មុខ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​​​ថ្ងៃ​​​​ចន្ទ​​​​នេះ​​​ ដើ​ម្បី​​​​ឲ្យ​​​​អា​​​ជ្ញា​​ធរ​​​​ក្រុង​​​​ទទួល​​​ខុស​​​ត្រូវ​​​​លើ​​​​ការ​​​លិច​​​លង់​​​ និង​​​​ខូច​​​ខាត​​​​សំភារៈ​​​​បណ្តាល​​​​មក​ពី​​​​ជំនន់​​​​ទឹក​​​ភ្លៀង​​​​កាល​​​ពី​​​​ព្រឹក​​​​ថ្ងៃ​​​អា​ទិត្យ​​​​កន្លង​​​ទៅ​​​នេះ​​​។

ក្រុម​​អ្នក​​តវ៉ា​​ដែល​​ភាគ​ច្រើន​​ជា​​ស្ត្រី​ បាន​នាំ​គ្នា​​ដឹក​​អង្ករ​​សហ​គមន៍​​រ​បស់​​ពួក​គេ​​មក​ចាក់​​រាយ​​នៅ​លើ​​ផ្លូវ​​​ថ្នល់​​​ខាង​​មុខ​​​សា​​លា​​ក្រុង​​ និង​​​ស្រែក​​​ទាម​ទារ​​​រក​​​អ្នក​​ទទួល​​ខុស​​ត្រូវ​​ ដោយ​​​ពួក​​គេ​​ចោទ​​ប្រកាន់​​ថា​​​មក​​ពី​​​អា​​ជ្ញាធរ​​​ក្រុង​​​អនុ​​ញ្ញាតិ​​​ឲ្យ​​​មាន​​ការ​​​អភិ​វឌ្ឍ​ន៍​​​ដោយ​​​មិន​​​គិត​​ពី​​​ផល​​ប៉ះ​​ពាល់​​។​

បន្ទាប់​​ពី​​​មាន​​ការ​​​សម្រ​ប​​សម្រួល​​​ពី​​​មន្ត្រី​​​សា​​លា​​​រាជ​​ធានី​ ​ក្រុម​​អ្នក​​ត​វ៉ា​​​បាន​​​ដក​​ថយ​​​ទៅ​​វិញ​​​នៅ​​​ព្រឹក​​​នេះ​​ដែរ​ ​ដោយ​​អាជ្ញា​ធ​រ​ក្រុង​​បាន​ដាក់​​គ្រឿង​ចក្រ​​កាយ​​ប្រ​លាយ​​បង្ហូរ​ទឹក​​នៅ​​ម្តុំ​​បឹង​​កក់​ដោយ​មាន​​ការ​​តាម​ឃ្លាំ​មើល​​ពី​​ក្រុម​អ្នក​តវ៉ា​នៅ​តំបន់​នោះ​ផងដែរ។ កញ្ញា សុង ស្រី​លាភ សុ​កម្ម​ជន​បឹងកក់​មួយរូប​បាន​​រៀប​រាប់​ថា​​អង្ករ​​ប្រមាណ​​ជា​៤០បេ​ ឬ​៤០​កា​រ៉ុង​ ចំណុះ​ ៥០​​គីឡូ​​ក្រាម​​​សម្រាប់​​ផ្គត់​ផ្គង់​​ដល់​​ប្រ​ជា​​សហ​គមន៍​​និង​​ជួយ​​ដល់​​អ្នក​​ត​វ៉ា​​ដី​ធ្លី​​នៅ​​តំបន់​បឹង​កក់​​និង​​អ្នក​​មក​ពី​​តំបន់​​ផ្សេង​ ត្រូវ​​ទឹក​​លិច​។​ស៊ី​ម៉ង់​​សម្រាប់​​សង់​​អា​គា​​សមា​គមន៍​​ជា​ច្រើន​​បាវ​មិន​អាច​យក​​ទាន់​​ពី​​ការ​ដែល​​ទឹក​ភ្លៀង​​ជន់​​យ៉ាង​​លឿន​ រួម​ទាំង​​សម្ភារៈ​​មួយ​ចំនួន​ទៀត​។

មិន​មាន​​ការ​ធ្វើ​​អត្ថា​ធិប្បាយ​​អ្វី​​ទាក់​ទង​​ទៅ​នឹង​​ការ​ត​វ៉ា​​នេះ​​ទេ​ ក៏​ប៉ុន្តែ​​ជាក់​ស្តែង​​អា​ជ្ញា​ធរ​​ខណ្ឌ​​ដឹក​នាំ​​ដោយ​អភិបាល​ខ័​ណ្ឌ​ដូនពេញ ​បាន​​ចុះ​ទៅ​​ដឹក​នាំ​​ផ្ទាល់​​ក្នុង​ការ​​រំដោះ​​ទឹក​​ចេញ​ពី​​តំបន់​​លិច​លង់​។​

ដំណាល​គ្នា​​នេះ​ដែរ​ លោក​ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែន​ បានលើក​ឡើង​​ពី​​អា​រម្មណ៍​​មួរ​​ម៉ៅ​​របស់​ប្រ​ជា​ពល​រដ្ឋ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ ​ពី​​បញ្ហា​​ទឹក​​លិច​​ដោយ​​ទឹក​ភ្លៀង​នេះ។ នៅក្នុង​ពិធី​ចែក​សញ្ញា​បត្រ​​ដល់​​និស្សិត​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​នៅ​ព្រឹក​នេះដែរ​ឯ​កោះ​ពេជ្រ លោក ហ៊ុន​ សែន បាន​​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ដោយ​សារ​​ភ្លៀង​​ធ្លាក់​មាន​កំ​រិត​​ខ្ពស់​​ពេក​​រហូត​ដល់ ​៧០​​ទៅ​៨០ ​មី​​លី​​ម៉ែត្រ​។​ស្ថាន​ភាព​​បែប​នេះ​​ត្រូវ​​លោក​នា​យក​​រដ្ឋ​មន្ត្រី​​ប្រៀប​ធៀប​​ថា ​កំរិត​​ភ្លៀង​​បែប​​នេះ​​ទី​ក្រុង​​ណា​​ក៏​​លិច​​ដែរ​។​

ក៏​ប៉ុ​ន្តែ​​អង្គ​ការ​​សង្គម​​ស៊ីវិល​ និ​ង​អ្នក​ជំនាញ​​ផ្នែក​នគ​រ​​រូបនី​យក​ម្ម​​នា​​នា ​បាន​​រិះ​គន់​ថា ​វា​​ពិត​ជា​​ជាប់​ទាក់​ទង​​ទៅ​នឹង​​ការ​អភិវ​ឌ្ឍន៍​​ផ្នែក​​ន​គរ​រូប​នី​យក​ម្ម​​នៅ​ក្នុង​​រាជ​ធានី​​ទាំង​មូល​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ