អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

របាយ​ការណ៍​ Global Witness រង​ប្រតិកម្ម​ថា​ជា​ចេតនា​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​ត្រកូល​ហ៊ុន មុន​ពេល​បោះ​ឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អង្គការ​Global Witness បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧​កក្កដា​នេះ ស្តី​ពី​អាណាចក្រ​ជំនួញ​ត្រកូល​ហ៊ុន​ ដែល​បាន​កាន់​កាប់​ក្រុម​ហ៊ុន​ចំនួន​ជាង​ ១០០​ក្រុម​ហ៊ុន​នោះ កូន​ៗ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​សម្តែង​នូវ​ប្រតិកម្ម​ព្រោង​ព្រាត។ ជា​ប្រតិកម្ម​ដែល​បង្ហាញ​ថា​អង្គការ Global Witness មាន​ចេតនា​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា ក៏​ដូចជា​ឳពុក​ជា​ទីស្រលាញ់​របស់​ពួកគេ​ខណៈ​ដែល​ការ​បោះឆ្នោត​ជិត​ឈាន​ចូល​មក​ដល់។

អង្គការ​Global​ Witness​ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧​កក្កដា ស្តីពី​​ជំនួញ​​ត្រកូល​​ហ៊ុន ​កាន់​កាប់​ក្រុម​ហ៊ុនចំ​នួន​ជាង ​១០០​ ដែល​ជាហេតុ​ធ្វើឲ្យកូនៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានសម្តែងនូវប្រតិកម្មព្រោងព្រាត។
អង្គការ​Global​ Witness​ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧​កក្កដា ស្តីពី​​ជំនួញ​​ត្រកូល​​ហ៊ុន ​កាន់​កាប់​ក្រុម​ហ៊ុនចំ​នួន​ជាង ​១០០​ ដែល​ជាហេតុ​ធ្វើឲ្យកូនៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានសម្តែងនូវប្រតិកម្មព្រោងព្រាត។ @Samdech Hun Sen, Cambodia Prime Minister
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ