អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​អន្តរាគមន៍​រដ្ឋាភិបាល​ក្នុង​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ នឹង​បញ្ចប់​វប្បធម៌ “​ត្រី​ងៀត​ឆ្លៀត​ពង”?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ៣ មេសា បាន​ប្រកាស​ពង្រីក​ផ្លូវ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិត​ថ្លៃ ពី​២​ខ្សែ​រហូត​ទៅ​ដល់​៥​ខ្សែ​ ចាប់​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៨ មេសា។ មាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ នឹង​មិន​ចំណាយ​ថវិកា​ទៀត​នោះ​ទេ។ សម្រាប់​អ្នក​តាម​ដាន​សង្គម បើ​ទោះ​បី​ជា​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ​ អាច​មិន​ទាន់​គ្រប់​គ្រាន់​ក្តី តែ​អន្តរាគមន៍​នេះ នឹង​បញ្ចប់​វប្បធម៌ “ត្រី​ងៀត​ឆ្លៀត​ពង” នៅ​កម្ពុជា ដែល​ធ្លាប់​រង​ការ​រិះគន់​ជា​ច្រើន​ឆ្នាំ​មក​នេះ ខណៈ​ដែល​លោក​នាយក​រដ្ឋមន្រ្តី បាន​ទទួល​ស្គាល់​ថា ការ​ស្នើ​សុំ​កុំ​ឲ្យ​រថយន្ត​តម្លើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ធំ​ថា គ្មាន​ប្រសិទ្ធភាព។

រូបភាព​តំណាង៖ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ
រូបភាព​តំណាង៖ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ