អានតួអត្ថបទ
បទយកការណ៍

អ្នក​ស្រុក​ព្រះដាក់ ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​បង្កើត​ផ្ទះ​ស្នាក់​នៅ ឬ Home Stay សម្រាប់​ភ្ញៀវទេសចរ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឃុំ​ព្រះដាក់ ខេត្ត​សៀរាម​ ជា​កន្លែង​ដែល​ល្បី​ខាង​នំ​បញ្ចុក​ឆ្ងាញ់។ នៅ​ទីនោះ មាន​ប្រជា​ពលរដ្ឋ ប្រមាណ​ ២០គ្រួសារ​ ដែល​បាន​ត្រៀម​ខ្លួន និង​បាន​រៀប​ចំ​ផ្ទះ​សម្បែង​ជា​ស្រេច​ ដើម្បី​បង្កើត​ផ្ទះ​ស្នាក់ ​សម្រាប់​ភ្ញៀវ​ទេសចរ ឬ​ហៅថា Home Stay។ ពលរដ្ឋ​នៅ​ទីនោះ អះអាង​ថា ការ​បង្កើត​កន្លែង​ស្នាក់​នៅនេះ​ គឺ​អាច​ឲ្យ​អ្នក​ទេសចរ​ឈ្វេង​យល់​ពី​ជីវភាព​រស់​នៅ, ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ពួក​គេ ហើយ​ក៏អាច​ឲ្យ​ពួក​គេ​បាន​កម្រៃ​ពីការ​ទទួល​ភ្ញៀវ​ឲ្យ​ស្នាក់​នៅ​ផងដែរ។ ក៏ប៉ុន្តែ​ មាន​លេច​ឮដំណឹង​ពី​ខាង​​អាជ្ញាធរ​អប្សា​រា ថា​មិន​ទាន់​បើ​ក​ភ្លើង​ខៀវនៅឡើយទេ ព្រោះ​តំបន់​នេះ ជិត​ទីរួម​ខេត្ត ជិត​តំបន់​អង្គរ និង​ជាប់​ក្នុង​តំបន់​អាជ្ញាធរ​អប្សា​រា​ផង​។

អ្នកស្រុកព្រះដាក់ ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតផ្ទះស្នាក់នៅ ឬ Home Stay សម្រាប់ភ្ញៀវទេសចរ!
អ្នកស្រុកព្រះដាក់ ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតផ្ទះស្នាក់នៅ ឬ Home Stay សម្រាប់ភ្ញៀវទេសចរ!
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ