អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​ ថា​សង្គ្រោះ​ជាតិ​នឹង​ឈប់​ប្រឆាំង​ផ្កាប់​មុខ ​ហើយ​ចូល​សភា​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ទី​១១​ ធ្នូ​នេះ។ ក្នុង​កិច្ច​ប្រជុំ ​ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ បាន​លើក​ឡើង​ថា​ ជំនួប​រវាង​លោក​ ស ខេង ​និង​លោក​កឹម សុខា ​គឺ​ជា​ការ​ពង្រឹង​វប្បធម៌ស​ន្ទនា​បន្ថែម ​ហើយ​ស្ថានភាព​នយោបាយ​នឹង​ប្រែប្រួល​ពី​ប្រឆាំង​ផ្កាប់​មុខ​មក​ប្រជាធិបតេយ្យ​ជាក់​ស្តែង។ ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​ខ្លួ​ននឹង​អាច​ចូល​ប្រជុំ​សភា​វិញ។ ​

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទិដ្ឋភាព​នយោបាយ​កម្ពុជា​នឹង​ប្រែប្រួល​ចាប់​ពី​ពេល​នេះ​ទៅ​ហើយ​ ព្រោះ​ថា​ទិដ្ឋភាព​​​ប្រឆាំង​​ផ្កាប់​មុខ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​១១ ​ធ្នូ​នេះ។ ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាលរូបនេះ បាន​សង្កត់​ធ្ងន់​ដោយ​ប្រយោល​ថា​ “គណបក្ស​សង្គ្រោះ​ជាតិ” នឹង​មក​អនុវត្ត​វិធាន​ប្រជាធិបតេយ្យ​ជាក់​ស្តែង​នៅ​ក្នុង​រដ្ឋសភា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​រវាង​តំណាង​រាស្ត្រ​ភាគ​តិច​ និ​ងភាគ​ច្រើន។ ​ការ​បញ្ជាក់​របស់​ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ទាំងពីរ​កាល​ពី​ល្ងាច​ម្សិល​មិញ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចំនួន​៤​ចំណុច​ដើម្បី​បន្ធូ​បន្ថយ​កំដៅ​នយោបាយ​ដែល​បាន​ពុះ​កញ្ជ្រោល​កាល​ពី​ពេល​កន្ល​ងទៅ​​នេះ។

សម្រាប់​​ភា​ពទន់ភ្លន់​នយោបាយ​នា​ពេល​នេះ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក ​សម រង្ស៊ី ​និង​លោក កឹម សុខា ​នៅ​មិន​ទាន់​សម្រេច​ថា​ចូល​សភា​ឬ​យ៉ាង​ណា​ទេ។ ​ប៉ុន្តែ​លោក​យ៉ែម ប៉ុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​បាន​អះអាង​ថា​ គណបក្ស​ត្រូវ​តែ​ចូល​សភា​ដើម្បី​ពិនិត្យ​ច្បាប់។ ​សម្លេង​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស៖

សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចំនួន​៤​ ចំណុច​គឺ​ គឺ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ជជែក​ពិភាក្សា​ស្តី​ពី​ច្បាប់​របស់​សហជី ​ដែល​បាន​ចូល​ទៅ​ដល់​ដៃ​រប​ស់រដ្ឋសភា​ ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ ​ការ​បង្កើន​ជំនួប​រវាង​មេដឹក​នាំ​បក្ស​ទាំង​ពីរ​ រួម​ទាំង​ការ​សន្យា​ដោះស្រាយ​បញ្ហា​នយោបា​យ​ដែ​លនៅ​សេស​សល់​ផង​ដែរ។​ យ៉ាង​ណា​ក៏​ដោយ​ជំនួប​កាល​ពី​ល្ងាច​មិញនេះ​ មិនបាន​និយាយ​ពី​ករណី​លោក សម រង្ស៊ី និង​លោក កឹម សុខា​ នោះ​ទេ។

សម្រាប់​ទិដ្ឋភាព​នយោបាយ​នា​ពេល​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​ឡើយ ​ហើយ​ជំនួប​រវាង​លោក ស ខេង និង ​លោក កឹម សុខា គឺជា​ការ​ពង្រឹង​វប្បធម៌​សន្ទនា​និង​នីតិរដ្ឋ​ដែល​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​បុគ្គល​នយោបាយ ​និង​គណបក្ស​នយោបាយ។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ​ការ​សម្រេច​របស់​បក្ស​គូ​ប្រជែង​ទាំង​ពីរ​ដែល​កំពុង​ប៉ះ​ទង្គិច​គ្នា​នេះ​ គឺ​ដើម្បី​គុណភាព ​សណ្តាប់​ធ្នាប់​នយោបាយ ​និង​ប្រជា​ធិបតេយ្យ ដែល​មិន​ត្រឹម​តែ​សេរីពហុបក្ស​ប៉ុណ្ណោះ​ទេ។​ ហើយ​វា​ជា​សេចក្តី​ថ្លៃថ្នូ​រ និង​សេចក្តី​សុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ ​ប្រជាធិបតេយ្យ។ ​យ៉ាង​ណា​ក៏​ដោយ​បើ​តាម​លោក​ហ៊ុន សែន កម្ពុជា​មិន​អាច​បោះបង់​នីតិ​រដ្ឋ​​នោះ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ