អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​​តាមដាន​​ហ្វេសប៊ុក​នាយក​រដ្ឋ​មន្ដ្រី​​ដើម្បី​​ដោះ​ស្រាយ​​​បញ្ហា​ពលរដ្ឋ ជា​រឿង​ល្អ តែ​មិន​ទាន់​គ្រប់​គ្រាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សព្វ​ថ្ងៃ​នេះ ទំព័រ​ហ្វេសប៊ុក​នាយក​រដ្ឋ​មន្ដ្រី​​កម្ពុជា បាន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ព័ត៌មាន​ សម្រាប់​​មន្ដ្រី​ថ្នាក់​ក្រោម​ប្រើ​ប្រាស់ ដើម្បី​​តាម​ដាន​និង​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​កង្វល់​របស់​​ប្រជា​ពលរដ្ឋ។ អ្នក​ស្រាវជ្រាវ និង​អ្នក​តាម​ដាន​សង្គម យល់​ឃើញ​ថា ការ​ធ្វើ​ទំនើបកម្ម​របៀប​ធ្វើ​ការ​ដូច្នេះ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ពន្យល់​បំភ្លឺ​ថា ហ្វេសប៊ុក គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​ប៉ុណ្ណោះ ដែល​ជួយ​ពន្លឿន​​ការងារ​របស់​រដ្ឋាភិបាល​និង​ក្រសួង​ជំនាញ​​។ ក្រៅ​ពី​ហ្វេសប៊ុក​នេះ រដ្ឋាភិបាល​មាន​​យន្តការ និង​គោលនយោបាយ​ផ្សេង​ទៀត​ជា​ច្រើន ដើម្បីដោះ​ស្រាយ​​បញ្ហា​​​របស់​ប្រជាពលរដ្ឋនៅ​តាម​មូលដ្ឋាន​​។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ៊ឹម រចនា​៖   

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថ្មី​ៗ​នេះ​​ សកម្ម​ខ្លាំង​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម ​និង​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ ​ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​តាមដាន​សង្គម​នៅ​តាម​បណ្តាញ​នោះ ​ឲ្យ​បាន​ញឹក​ញាប់។​
លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថ្មី​ៗ​នេះ​​ សកម្ម​ខ្លាំង​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម ​និង​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ ​ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​តាមដាន​សង្គម​នៅ​តាម​បណ្តាញ​នោះ ​ឲ្យ​បាន​ញឹក​ញាប់។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ