អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​៖ កម្ពុជា​គ្មាន​នាយករដ្ឋមន្ត្រី​ពីរ​នោះទេ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បញ្ជាក់ថា ​កម្ពុជា​មិនមាន​នាយករដ្ឋមន្ត្រី​ពីរ​នោះទេ។​ ការ​ថ្លែង​បញ្ជាក់​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅពេលនេះ ​គឺធ្វើឡើង​បន្ទាប់ពី​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​ និង ​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀងគ្នា​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។

លោក ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានប្រកាសថា​ នៅ​កម្ពុជា​មិនមាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ​ពីររូប​នោះទេ​ហើយ​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​ដែល​គ្រោង​នឹង​បង្កើតឡើង​នោះ​គ្មាន​សិទ្ធ​អំណាច​ដូច​នាយករដ្ឋមន្ត្រី​នោះឡើយ។ ​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ​បាន​លើក​ឡើងថា​ ការបង្កើត​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ និង ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​នេះ​ មិនមែន​សម្រាប់តែ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅក្នុង​រដ្ឋសភា​នៅពេលនេះ​នោះទេ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៖

លោក​ហ៊ុន សែន​៖ ​«ពីមុន​យើង​មាន​ក្រុម​តំណាង​រាស្រ្ត​ ក្នុង​មួយ​ក្រុម​មាន​១០​នាក់​...ទៅលើ​បញ្ហា​ប្រទេស​ជាតិ ​ហើយ​ដែល​មាន​ថានៈស្មើ​នាយក​រដ្ឋ​មន្រ្តី»​។   

សូមបញ្ជាក់ថា​ កាលពី​ថ្ងៃទី២៨ ​វិច្ឆិកា ​កន្លងទៅ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឯកភាព​គ្នា​ក្នុងការ​កែសម្រួល​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​ដោយ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ថ្មី(ពីរ)​ ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ និង ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា។ ​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​នេះ​ នឹងមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ ដើម្បី​ជា​ដៃគូ​សន្ទនា​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បញ្ហាផ្សេងៗ​របស់​ប្រទេសជាតិ។

ត្រង់ចំណុច​នេះ​ លោក​ហ៊ុន សែន​ បាន​បញ្ជាក់ថា​ ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​នេះ​ គឺ​គ្រាន់តែ​អសនៈ​ក្រម​សម្រាប់​ការរៀបចំ​ផ្នែក​ពិធីការ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​អាចមក​បញ្ជា​ទ័ព​ បញ្ជា​រដ្ឋបាល​ ឫ​មិន​អាចមក​ចាត់ចែង​ការងារ​ជំនួស​នាយករដ្ឋមន្ត្រី​បាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ