អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​ចង់​បាន​ការ​ងារ​សមរម្យ​ក្នុង​ស្រុក​ធ្វើ មិន​ចង់​ឲ្យ​កូន​ឲ្យ​ប្អូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នោះ​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​ដែល​មាន​កូន មាន​បង មាន​ប្អូន ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទទូច​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស មាន​ប្រាក់​ឈ្នួល​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ថៃ ដើម្បី​កុំ ឲ្យ មាន​ចលនា​ចំណាក​ស្រុក​ទៀត។ ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ស្រប​ច្បាប់ បាន​ប្រាក់​ឈ្នួល​ខ្ពស់ សល់​លុយ តែ​ស្រុក​ភូមិ​ស្ងាត់ ព្រាត់​ប្រាស​គ្នា។ នេះ​មិន​និយាយ​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ដែល​អាច​ជួប​គ្រោះ​ថ្នាក់​ច្រើន​ប្រការ​នោះ​ទេ។ បើ​មាន​ការងារ​សមរម្យ ក្នុង​ប្រទេស​ពួក​គាត់​មិន​ឲ្យ​កូន ឲ្យ​ប្អូន ទៅ​ធ្វើ​ការ​ប្រទេស​គេ នោះ​ឡើយ។ នេះ​ជា​សំឡេង​ប្រជាពលរដ្ឋ​មួយ​ជ្រុង ពី​ស្រុក​ឈូក ខេត្ត​កំពត។

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ