អានតួអត្ថបទ
បទសម្ភាស

លោក​ ផៃ ស៊ី​ផាន​ ៖​ «​គម្រោង​ថវិកា​ឆ្នាំ​២០១៩ ​គឺ​សម្រាប់​ទប់ទល់​សភាពការណ៍​ជា​យថាហេតុ​ណា​មួយ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​បាន​សម្រេច​ទៅ​លើ​សេចក្តីព្រាង​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៩ ​ដោយ​មាន​ការ​បង្កើន​ទៅ​ដល់ ​៦.៧​ពាន់​លាន​ដុល្លារ ​គឺ​កើន​១.៤​ភាគរយ ​បើ​ធៀប​ទៅ​នឹង​ថវិកា​ឆ្នាំ​ចាស់ ​ដែល​មាន​តែ ​៦ ០៣៣ ​លាន​ដុល្លារ​ ប៉ុណ្ណោះ​។ ​តាមរយៈ​ការ​បង្កើន​ថវិកា​ជាង​៦០០​លាន​ដុល្លារ ​លើស​ពី​ឆ្នាំ​ចាស់​នេះ​គឺ​ជា​កំណើន​ថវិកា​ប្រកប​ដោយ​យុទ្ធសាស្ត្រ ​ខុស​ពី​ឆ្នាំ​មុន​ៗ​។ ​លោក ផៃ ស៊ី​ផាន ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា ​ថ្លែង​ថា​ការ​តម្លើង​ថវិកា​ឆ្នាំ​ថ្មី​នេះ ​គឺ​ដើម្បី​ទប់​ទល់​នឹង​ហេតុការណ៍​ណា​មួយ​ជា​យថាហេតុ ​ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម ​និង​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ការ​អស់ ​EBA ​ជា​ដើម​។

លោក ផៃ ស៊ីផាន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និង​ជា​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា​។
លោក ផៃ ស៊ីផាន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និង​ជា​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ