អានតួអត្ថបទ
បទសម្ភាស

លោកហ៊ុយ វណ្ណៈ​៖​ការ​​បង្កើត​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​គឺ​ដើ​ម្បី​ជួយ​ពង្រឹង​សមត្ថភាព​អ្នក​កាសែត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​ត្រូវបាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​កក្កដា​ កន្លង​ទៅ ​។ ​អង្គភាព​គាំពារ​អ្នក​កាសែត​ថ្មី​នេះ ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុម​ថ្នាក់ដឹកនាំ​​ស្ថាប័ន​​ទូរទស្សន៍ ​​កាសែត ​​វិទ្យុ ​​និង​សារព័ត៌មាន​អនឡាញ​មួយ​ចំនួន​នៅ​កម្ពុជា​​។ ត្រង់​ចំណុច​នេះ ​យើង​សូម​បញ្ជាក់​ជូនថា ​ស្ថាប័ន​វិទ្យុបារាំងអន្តរជាតិ​RFI​ មិន​បាន​ចូលរួម​បង្កើត​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុ​ជា​នេះ​ទេ ​ប៉ុន្តែ​គ្រាន់តែ​មាន​អ្នកសារព័ត៌មាន​វិទ្យុ​យើង​ចូលរួម​បង្កើត​ប៉ុណ្ណោះ​។ ​លោកហ៊ុយ វណ្ណៈ ​ប្រធា​ន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​ដែល​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ ​បាន​គូស​បញ្ជាក់​ថា ​ការ​បង្កើត​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ​គឺ​ដើម្បី​ជួយព​ង្រឹង​សមត្ថភាព​វិជ្ជាជីវៈ ​និង ​ជួយ​ការពារ​ដល់​បណ្តា​អ្នកកាសែត​ខ្មែរ​ផងដែរ​។ ​តទៅនេះ​ សូមស្ដាប់​បទ​សម្ភាសន៍​រវាងវណ្ណ​ សុគន្ធា​ និង​លោកហ៊ុយ​ វណ្ណៈ​៖​

លោកហ៊ុយ វណ្ណៈ ​ប្រធា​ន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា
លោកហ៊ុយ វណ្ណៈ ​ប្រធា​ន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ