អានតួអត្ថបទ
បទសម្ភាស

លោក គល់ បញ្ញា៖ ការ​​ដក​តំណែង​លោក កឹម សុខា ​ប៉ះពាល់​​ដំណើរ​ការ​ប្រជាធិបតេយ្យនិង​សិទ្ធិបញ្ចេញ​មតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការទម្លាក់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាល​ពី​ម្សិលមិញ ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ហៅ​ថា ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​។ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង ​យល់​ស្រប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​រឿង​នេះ​។ ប៉ុន្តែ​ក្នុង​នាម​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​ដំណើរការ​រដ្ឋសភា លោក គល់ បញ្ញា ហៅ​ការ​ដក​តំណែង​លោក កឹម សុខា ថា ជា​ការ​អនុវត្ត​ដោយ​គ្មាន​នីតិវិធី​ត្រឹម​ត្រូវ ពី​សំណាក់​រដ្ឋសភា​កម្ពុជា។ ការ​អនុវត្ត​របស់​រដ្ឋសភា​ដូច្នេះ បើ​តាម​លោក គល់ បញ្ញា គឺ​បាន​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​​ថែម​ទៀត​ផង​។

លោក ​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ Comfrel​ ​។
លោក ​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ Comfrel​ ​។ RFI
ផ្សាយពាណិជ្ជកម្ម

 
 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ