អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​ផ្ដើម​ចុះ​ធ្វើ​យុទ្ធនាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី

ក្រសួង​សុខាភិបាល​កម្ពុជា ផ្ដើម​ចុះ​ធ្វើ​យុទ្ធនាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​(Japanese Encephalitis) ដល់​កុមារ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​មាន​អាយុ​ចាប់​ពី​៩​ខែ​ដល់​១៥​ឆ្នាំ។ យុទ្ធនាការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​មួយ​ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​០១​មីនា នេះ​តទៅ។ ប្រជាពលរដ្ឋ​អាច​ទៅ​រក​សេវា​នៃ​ការ​ផ្ដល់​ថ្នាំ​បង្កា​នេះ​បាន​នៅ​តាម​ភូមិ សាលារៀន​រដ្ឋ និង​ឯកជន តាម​មូលដ្ឋាន​ដែល​ពួក​គាត់​រស់នៅ។

ក្រសួង​សុខាភិបាល​កម្ពុជា​ ផ្ដើម​ចុះ​ធ្វើ​យុទ្ធនាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​(Japanese Encephalitis)​ ដ​ល់​កុមារ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​អាយុចា​ប់ពី​៩ខែដល់​១៥​ឆ្នាំ​។
ក្រសួង​សុខាភិបាល​កម្ពុជា​ ផ្ដើម​ចុះ​ធ្វើ​យុទ្ធនាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​(Japanese Encephalitis)​ ដ​ល់​កុមារ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​អាយុចា​ប់ពី​៩ខែដល់​១៥​ឆ្នាំ​។ @Health Department
ផ្សាយពាណិជ្ជកម្ម

គោល​បំណង​នៃ​ការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី ដោយសារ​តែ​ប្រភេទ​ជម្ងឺ​មួយ​នេះ​ អាច​បណ្ដាល​ឲ្យ​កុមារ​ស្លាប់​ឬ​ពិការ​បាន​ចន្លោះ​ពី​ ២០​ទៅ​៣០​ភាគរយ ។ ក្នុង​នោះ​៥០​ភាគ​រយ​ទៀត​ពិការ​ក្នុង​រូបភាព​ធ្ងន់ធ្ងរ។ ហើយ​កុមារ​នៅ​កម្ពុជា​ពុំ​ទាន់​កើត​មាន​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​នៅ​ឡើយ​ទេ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI លោក​ស្រី​វេជ្ជ​បណ្ឌិត ទុង រដ្ឋាវី ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​នេះ​គឺ​ប្រទេស​ជប៉ុន​ជា​អ្នក​រក​ឃើញ​វ៉ាក់​សាំង​ឈ្មោះ​ជេអ៊ី។ ហើយ​ការ​ចាក់​វ៉ាក់​សាំង​ជេអ៊ី​ ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​តែ​មួយ​គត់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​នេះ។

បន្ទាប់​ពី​យុទ្ធនាការ​រយៈ​ពេល​មួយ​ខែ​នេះ​ត្រូវ​បាន​បញ្ចប់​វ៉ាក់​សាំង​ជេអ៊ី​នឹង​ត្រូវ​បញ្ចូល​ជា​វ៉ាក់​សាំង​ធម្មតា​សម្រាប់​ចាក់​ការពារ​កុមារ​រៀង​រាល់​ថ្ងៃ​នៅ​តាម​មណ្ឌល​សុខភាព។ លោក​ស្រី ទុង រដ្ឋាវី បាន​គូស​បញ្ជាក់​ថា ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​នេះ​ផ្សេង​ពី​ជម្ងឺ​រលាក​ស្រោម​ខួរក្បាល។ ព្រោះ​ថា វ៉ាក់សាំង​ចាក់​ការពារ​ជម្ងឺ​រលាក​ស្រោម​ខួរ​ក្បាល​កម្ពុជា​មាន​រួច​ហើយ​ដោយ​រួម​បញ្ចូល​គ្នា​ជាមួយ​វ៉ាក់​សាំង​ការពារ​សួត។ ចំពោះ​វ៉ាក់សាំង​ជេអ៊ី​គឺ​ថ្នាំ​ការពារ​ទី​១១​ហើយ​ដែល​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួង​សុខាភិបាល​ទទួល​បាន​ពី​ប្រទេស​ម្ចាស់​ជំនួយ។

លោកស្រី ចាត់​ទុក​ថា យុទ្ធនាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​នេះ ជា​ការ​បោះ​ជំហ៊ាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ដែល​មាន​កំណត់​ក្នុង​ទិស​ដៅ​ការពារ​សុខមាលភាព​របស់​កុមារ កុំ​ឲ្យ​មាន​ជម្ងឺ​នា​ពេល​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ