ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកតាមដាននយោបាយ៖ ការលើកឡើងពីការទាមទារទឹកដីកម្ពុជាក្រោម អាចធ្វើឲ្យកម្ពុជាមានចលាចល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៥
ប្រធានបទទឹកដីកម្ពុជាក្រោមបានក្លាយជាប្រធានបទសម្រាប់ជជែកគ្នាជាថ្មីក្រោយពីការរំលឹកខួប៦៨ឆ្នាំនៃ ការកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាម ដោយអាណានិគមបារាំងក្នុងថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ អ្នកតាមដាននយោបាយបានលើកឡើងថាការលើកឡើងពីការទាមទារទឹកដីកម្ពុជាក្រោម ដោយអ្នកនយោបាយ អាចធ្វើឲ្យកម្ពុជាមានចលាចល ខណៈដែលកម្ពុជាត្រៀមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងថាការទាមទារទឹកដីកម្ពុជាក្រោមបាន ឬមិនបាន អាស្រ័យលើការសាកល្បង។