អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សព​លោក​កែម ឡី ក្លាយ​ជា​កម្មសិទ្ធិ​របស់​មហាជន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ​នេះ គឺ​ថ្ងៃ​ទី​បី​នៃ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត​កែម ឡី នៅ​វត្ត​ចាស់ ជ្រោយ​ចង្វារ។ តាំង​ពី​ថ្ងៃ​ចន្ទ​មក ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​ទិសទី​បាន​សម្រុក​ចូល​អុជ​ធូក ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណក្ខខ្ធ​សព​លោក​កែម ឡី បន្ត​កន្ទុយ​គ្នា​មិន​ដាច់។ លោក​កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ហែ​សាកសព​ដោយ​ថ្មើរ​ជើង​ទៅ​តម្តល់​ទុក​នៅ​វត្ត​ចាស់។ ប្រជាពលរដ្ឋ បាន​នាំ​គ្នា​បង្កើត​ជា​គណៈកម្មការ​មួយ ដើម្បី​រៀបចំ​កម្មវិធី​បុណ្យ​របស់​លោក​បណ្ឌិត​កែម ឡី ដែល​នេះ​ធ្វើ​ឲ្យ​សព​របស់​គាត់​កំពុង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​មហាជន។ មហាជន​ដែល​ស្រឡាញ់ និង​តែង​តែ​គាំទ្រ​លោក​កែម ឡី កន្លង​មក។ តើ​គណៈកម្មការ​នេះ រៀប​ចំ​ពិធី​បុណ្យ​លោក​កែម ឡី យ៉ាង​ដូចម្តេច​ខ្លះ? សូមស្ដាប់ការរៀបរាប់របស់វណ្ណ សុគន្ធា៖

ព្រះសង្ឃ​បានចូល​រួម​ពិធី​បុណ្យ​សព​របស់​លោក ​កែម ឡី​
ព្រះសង្ឃ​បានចូល​រួម​ពិធី​បុណ្យ​សព​របស់​លោក ​កែម ឡី​ @HEAM Chetra
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ