អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនួប​សម រង្ស៊ី-កឹម សុខា ថ្ងៃ​នេះ នឹង​ផ្តោត​សំខាន់​លើ​បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍ គណបក្ស​សង្រ្គោះ​ជាតិ ប្រមាណ​ជា​២០​រូប ក្នុង​នោះ​ក៏​មាន​លោក​ កឹម សុខា ផង បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ជួប​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ដែល​មិន​អាច​វិល​ចូល​ស្រុក​បាន។ ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​លើក​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជំនួប​ដ៏​សំខាន់​មួយ ក្នុង​បរិបទ​នយោបាយ​នៅ​កម្ពុជា​បន្ត​តាន​តឹង​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក។ សម្រាប់​អ្នក​វិភាគ ជំនួប​មេដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​រក​ឲ្យ​ឃើញ​នូវ​រូប​មន្ត​ សម្រាប់​បន្ធូរ​បន្ថយ​ស្ថានភាព​នយោបាយ​តាន​តឹង​នៅ​កម្ពុជា។

លោក​​សម រង្ស៊ី ​និង​លោក​ កឹម សុខា ព្រម​ទាំង​សមាជិក​របស់​គណបក្ស​សង្រ្គោះជាតិ ​​បាន​ធ្វើ​ដំណើរ​ទៅជួប​គ្នា​ នៅ​ប្រទេស​ហ្វី​លីពី​ន​។​
លោក​​សម រង្ស៊ី ​និង​លោក​ កឹម សុខា ព្រម​ទាំង​សមាជិក​របស់​គណបក្ស​សង្រ្គោះជាតិ ​​បាន​ធ្វើ​ដំណើរ​ទៅជួប​គ្នា​ នៅ​ប្រទេស​ហ្វី​លីពី​ន​។​ @Sam Rainsy Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ