អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ផ្ទះ​របស់​លោក ស្ថិត​នៅ​ក្នុង​ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ និង​ចែង​រំលែក​តៗ​គ្នា នូវ​វីឌីអូ​ខ្លី​របស់​ លោក​ កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​រស់​នៅ​បរទេស​មួយ​ក្រុម។ ក្នុង​វីឌីអូ​នោះ លោក កឹម សុខា បាន​លើក​ឡើង អំពី​យុទ្ធសាស្ដ្រ​នយោបាយ​របស់​លោក ដែល​លោក​ថា​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ ​ជា​ការ​ឆ្លើយ​តប អ្វី​ដែល​លោក កឹម សុខា បាន​ថ្លែង​កាល​ពី​ពេល​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​លោក កឹម​ សុខា​ ថា ជា​ផែន​ការ ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

រូប​ថត៖ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ
រូប​ថត៖ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ @the cambodia daily
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ