លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយមានការចុះផ្សាយ និងចែងរំលែកតៗគ្នា នូវវីឌីអូខ្លីរបស់ លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋរស់នៅបរទេសមួយក្រុម។ ក្នុងវីឌីអូនោះ លោក កឹម សុខា បានលើកឡើង អំពីយុទ្ធសាស្ដ្រនយោបាយរបស់លោក ដែលលោកថាមានការគាំទ្រពីសហរដ្ឋអាមេរិក។ ជាការឆ្លើយតប អ្វីដែលលោក កឹម សុខា បានថ្លែងកាលពីពេលនោះ រដ្ឋាភិបាលកម្ពុជាបានចោទលោក កឹម សុខា ថា ជាផែនការ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
មើលវគ្គផ្សេងទៀត
-
តើចាំបាច់ឬទេដែលគណបក្សប្រជាជនបន្តប្រើយុទ្ធសាស្រ្ត IF ខណៈបក្សប្រឆាំងសឹងអស់ឥទ្ធិពល?
យុទ្ធសាស្ត្រទុកឲ្យលោកសមរង្ស៊ីនៅឯកោរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនត្រូវបានគេមើលឃើញកំពុងមានប្រសិទ្ធភាព និងឥទ្ធិពលដូចដែលលោកនៅធ្វើជានាយករដ្ឋមន្ត្រី។ ជាក់ស្តែងថ្មីៗនេះ មានថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមនឹងសហជីពឯករាជ្យដែលធ្លាប់មានទំនាក់ទំនងជាមួយលោកសម រង្ស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន និងកំពុងរងពាក្យបណ្តឹងនៅតុលាការ។ រូបភាពនៃការបន្តចាប់ខ្លួន និងបំបិទសម្លេងអ្នកនយោបាយបក្សប្រឆាំងបែបនេះញ៉ាំងឱ្យមានប្រតិកម្មចម្រុះជុំវិញការប្រើយុទ្ធសាស្ត្រ IF របស់បក្សកាន់អំណាច។ អ្នកតាមដានសង្គមខ្លះយល់ថា បក្សកាន់អំណាចនៅតែព្រួយបារម្ភពីកម្លាំងអ្នកប្រជាធិបតេយ្យដែលមានលោកសម រង្ស៊ីនៅពីក្រោយ។ តែអ្នកវិភាគផ្សេងទៀតយល់ថា បក្សកាន់អំណាចគួរបញ្ឈប់ការប្រើយុទ្ធសាស្ត្រIFនេះ ត្បិតបក្សប្រឆាំងក្នុងស្រុកពុំមានលទ្ធភាពតទល់នឹងកម្លាំងរបស់បក្សកាន់អំណាចបានទៀតឡើយ។14/05/202411:04 -
អ្នកឃ្លាំមើល៖ បាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅក្រៅប្រទេសគឺជួសឲ្យការសម្តែងមតិក្នុងស្រុក
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ឧសភា។ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង ក៏ត្រូវបានពលករខ្មែរប្រកាសធ្វើបាតុកម្មប្រឆាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែរ។ តាមអ្នករៀបចំកម្មវិធី បាតុកម្មនោះមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសង្គម និងវិបត្តិនយោបាយនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលចាត់ទុកគម្រោងធ្វើបាតុកម្មនោះ ជាសិទ្ធិរបស់ពួកគេ តែបញ្ជាក់ថា នៅក្នុងសម័យសេដ្ឋកិច្ច ការងារប្រជាធិបតេយ្យអាចដើរយឺត និងថា មានតែការរួមគ្នាបង្កើនសេដ្ឋកិច្ចពលរដ្ឋទេទើបការចូលរួមមានឥទ្ធិពល។13/05/202409:17 -
អ្នកតាមដានសង្គម៖«ប្រព័ន្ធបញ្ជរតែមួយជាតិ»ជួយកាត់បន្ថយ«ការិយាធិបតេយ្យ»
នៅថ្ងៃអង្គារ ទី៧ ឧសភានេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។ តាមរដ្ឋាភិបាល «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឲ្យអ្នកវិនិយោគអាចស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញទៅកាន់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាសម្រាប់បំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។ ក្រុមអ្នកតាមដានបញ្ហាសង្គមគាំទ្រចំពោះប្រព័ន្ធថ្មីនេះ ព្រោះវាជួយកាត់បន្ថយ«ការិយាធិបតេយ្យ»។07/05/202409:45 -
២០២៤៖ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន នឹងហុចផលវិជ្ជមានទេដល់ទេសចរណ៍កម្ពុជា?
ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជារំពឹងថានឹងអាចស្រូបទាញទេសចរចិន កាន់តែច្រើនបន្ថែមទៀត ខណៈទេសចរចិនបច្ចុប្បន្នបានឈរនៅលំដាប់ទី៣នៅឡើយ។ អ្នកជំនាញខាងវិស័យទេសចរណ៍នានាមើលឃើញថាទេសចរចិនមានការកើនឡើងពិតមែន តែនៅមិនទាន់បង្ហាញថាជាលទ្ធផលនៃព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងចិននោះទេ។04/05/202413:38 -
អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។30/04/2024