អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រូបភាព​​អាក្រាត​​ល្វែង​លើ​​របស់​​ស្ត្រី​​បរទេស​​នៅ​លើ​​ហ្វេ​ស​ប៊ុ​ក​​ធ្វើ​​ឲ្យ​​អាជ្ញាធរ​​អ​ប្សរា​​រង​​ការ​រិះគន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បង្ហាញ​​រូបភាព​​អាក្រាត​ត​ៗ​គ្នា​​តាម​​បណ្តាញ​​សង្គម​​កន្លង​មក​​ដែល​ជា​​ស្នាដៃ​​របស់​​ក្រុម​​ថត​រូប​​មួយ​​ឈ្មោះ ​WANIMAL ​ដែល​មាន​​ទីតាំង​នៅ​​ប្រទេស​​ចិន​​ប៉ុន្មាន​​ថ្ងៃ​​ចុង​​ក្រោយ​នេះ ​ធ្វើ​​ឲ្យ​​ពលរដ្ឋ​ ខ្មែរ​​មួយ​ចំនួន​​ដែល​មាន​​ទំព័រ​​ហ្វេ​ស​ប៊ុ​ក​​ធ្វើកា​រ​​រិះគន់​​យ៉ាងខ្លាំង​។ រិះគន់​​ដោយសារ​​រូបភាព​អាក្រាត​​របស់​​ស្ត្រី​​ផ្នែក​​ខាង​លើ ​ត្រូវ​បាន​​គេ​​ថត​​ភា្ជ​ប់​​ជាមួយ​នឹង​​ប្រាសាទ​​បូរាណ​​ខ្មែរ​​ជាទី​​​សក្ការៈ​​​នៅ​​ក្នុង​​​កាយវិការ​ផ្សេង​។ ​ក្រៅ​ពី​​វាយប្រហារ​​ដោយ​​ប្រយោគ​ខ្លីៗ​សំដៅ​​ទៅ​លើ​​អ្នកទទួលខុសត្រូវ​​ប្រាសាទ​​បូរាណ​ក្នុងនោះ​​មាន​​អាជ្ញាធរ​​អប្សរា​​ជា​ដើម ​បណ្តាញ​​សង្គម​​បាន​​បង្ហោះ​​រូបភាព​អាក្រាត​​​របស់​​ស្ត្រី​​ទាំង​ស្រុង​​ជា​​បន្ត​បន្ទាប់​​បន្ថែម​ទៀត​​ផងដែរ​។​ ទោះ​យ៉ាងនេះ​ក្តី ​អាជ្ញាធរ​​អ​ប្ស​រា​បាន​​​នឹង​​​កំពុង​​ធ្វើការ​​ស៊ើបអង្កេត​ ដោយ​មាន​​អ្នក​ជំនាញ​​ពិនិត្យ​​ទៅលើ​​រូបភាព ​មុននឹង​​ឈាន​ទៅ​ដល់​​​ការ​​ចាត់​​វិធានការ​​​ផ្លូវច្បាប់​​ណាមួយ​​ប្រឆាំង​នឹង​​ក្រុម ​WANIMAL​។

រូប​ស្រ្តី​បរទេស​ថត​អាក្រាត​កាយ​ផ្នែក​ខាងលើ​កំពុង​ក្លាយ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស​
រូប​ស្រ្តី​បរទេស​ថត​អាក្រាត​កាយ​ផ្នែក​ខាងលើ​កំពុង​ក្លាយ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស​ @Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ