អានតួអត្ថបទ
បទសម្ភាស

លោក មឿង សុន​៖ បរិបទ​នយោបាយ​ផ្លាស់ប្តូរ​ បាន​បើក​ផ្លូវ​ឱ្យ​លោក​បាន​វិលចូល​ស្រុក​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ​ គឺ​លោក​ មឿង សុន ​អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ។ ​លោក មឿង សុន ​បច្ចុប្បន្ន​មាន​វ័យ​៦៨ឆ្នាំ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​៨​ឧសភា​កន្លង​ទៅ ​ហើយ​លោក​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៨​ឧសភា​ខាង​មុខ​ បន្ទាប់​ពី​លោក​បាន​រស់នៅ​ដោយ​និរទេស​ខ្លួន​អស់​រយៈពេល​ជិត​៦​ឆ្នាំ ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-ថៃ និង​យូ​ៗ​ម្តង​លោក​ទៅ​រស់នៅ​ឯ​ប្រទេស​បារាំង។ លោក មឿង សុន ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគា​រយៈពេល​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១៥​លានរៀល​ ក្រោយ​ពី​លោក​បាន​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ចោះ​ថ្ម​ប្រាសាទ​អង្គរវត្ត​ដើម្បី​ដាក់​អំពូល​ភ្លើង​បំភ្លឺ ​កាល​ពី​ឆ្នាំ​២០០៩។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI លោក មឿង សុន បាន​បង្ហាញ​អារម្មណ៍​រីករាយ​ ដែល​លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​និង​ត្រៀម​វិល​មក​កាន់​មាតុ​ប្រទេស​វិញ​នេះ។

លោកមឿង សុន អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ។
លោកមឿង សុន អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ។ សហការី
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ