ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើ«ចលនាសង្គ្រោះជាតិ» ជា«ចលនាឧទ្ទាម» ឬ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៤
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកសម រង្សី កាលពីពេលថ្មីៗនេះ បានប្រកាសបង្កើតចលនាមួយដែលមានឈ្មោះថា«ចលនាសង្គ្រោះជាតិ» ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រធ្វើសកម្មភាពជំនួសឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលក្រុងភ្នំពេញប្រកាសរំលាយកាលពីចុងឆ្នាំមុន។ ការបង្កើតចលនានេះត្រូវលោកសម រង្សី អះអាងថាងាយស្រួលធ្វើសកម្មភាព និងមានការបើកទូលាយជាងក្របខ័ណ្ឌគណបក្សក្នុងការបំពេញការងារនិងទាក់ទាញការគាំទ្រ។ ក៏ប៉ុន្តែជុំវិញបញ្ហានេះ ក៏មានសំណួរ លើកឡើងថា«ចលនាសង្គ្រោះជាតិ» ជា«ចលនាឧទ្ទាម»ឬយ៉ាងណា?