អានតួអត្ថបទ
បទសម្ភាស

លោក​ ណៅ ធួក៖​ ទិន្នផល​ត្រី​ឆ្នាំនេះ​ ថយចុះ​២០ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំមុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅថ្ងៃនេះ​ គឺ​លោក​ ណៅ ធួក ​ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល។ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ លោក​ ណៅ ធួក ​នៅថ្ងៃនេះ​ បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ធ្វើ​ប្រហុក​ផ្អក​នៅក្នុង​ខែខ្នើត​នេះ។​ ខែខ្នើត​ជា​ខែ​ដែល​ត្រី​នៅក្នុង​បឹង​ទន្លេសាប​ចាប់​ផ្តើម​ចុះ​មក​តាម​ដង​ទន្លេសាប​ ឆ្ពោះ​ទៅ​កាន់​ទន្លេមេគង្គ។​ លោក​ ណៅ ​ធួក ​បាន​ថ្លែងថា​ បើ​ទោះបីជា​ត្រី​ឆ្នាំ​នេះ​ថយចុះ​ប្រមាណ​ជា​២០ភាគរយ​ក្តី​ តែ​ប្រជាពលរដ្ឋ ​អាច​ចេញ​ទៅ​ធ្វើ​ត្រី​ប្រហុក​បាន​ក្នុង​តម្លៃ​សមរម្យ។ ​បើតាម​លោក​ ណៅ ធួក ​នៅ​ល្ងាច​ថ្ងៃ​សៅរិ៍​នេះ​ ត្រី​នៅ​តំបន់​ឆ្នុកទ្រូ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ បាន​ធ្លាក់​ថ្លៃ​រហូត​ដល់​៣០០រៀល​ក្នុង​មួយ​គីឡូក្រាម​ ខណៈ​ត្រី​នៅ​ខេត្ត​កណ្តាល ​និង​ភ្នំពេញ​ មានតម្លៃ​ចន្លោះ​ពី​៨០០​ទៅ​១២០០រៀល​ក្នុង​មួយ​គីឡូក្រាម។ 

លោក​ ណៅ ធួក​ ប្រតិភូ​រាជរដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល។​
លោក​ ណៅ ធួក​ ប្រតិភូ​រាជរដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល។​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ