អានតួអត្ថបទ
កម្ពុជា

ថវិកា​ជាតិ​សម្រាប់​ចំណាយ​ឆ្នាំ​២០១៦​កើន​ជាង​១៦​ភាគរយ​

គណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​ និង​អនុម័ត​ការ​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ថវិកា​ឆ្នាំ​២០១៦ ​ត្រូវ​បាន​គ្រោង​ឡើង​ក្នុង​ទឹក​ប្រាក់​ ជាង​១៧ពាន់លាន​​រៀល​ ស្មើ​នឹង​ជាង​ ៤២០០​លាន​ដុល្លារ។​ គឺ​មាន​កំណើន​ប្រមាណ​ជា​១៦,១​ភាគរយ​ ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ ឆ្នាំ​២០១៥ ​ដែល​ស្មើ​នឹង​២១,៣១ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​​(ផ.ស.ស)​។

​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ​ហិរញ្ញវត្ថុ​ សម្រាប់​ឆ្នាំ​២០១៥​
​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ​ហិរញ្ញវត្ថុ​ សម្រាប់​ឆ្នាំ​២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ការ​កំណត់​សេចក្តី​ព្រាង​ច្បាប់​ថវិកា​២០១៦​នេះ ​បាន​ធ្វើ​ឡើង​នៅ​​​ក្នុង​កិច្ច​ ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ពាក់​កណ្តាល​សប្តាហ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២១តុលានេះ ​​នៅ​ឯ​វិមានស​ន្តិភាព។​

តាម​សេចក្តី​ប្រកាស​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៦ ​ដែល​មាន​ថវិកា​សរុប​ជាង​ ៤២០០​លាន​ដុល្លារ​នេះ ​គ្រោង​នឹង​បែងចែក​ទៅ​លើ​ការ​ចំណាយ​ក្នុង​វិស័យ​អត្ថិភាព​ជា​ច្រើន​ ក្នុង​នោះមា​ន​វិស័យ​​សេដ្ឋកិច្ច​ ​ត្រូវ​បាន​គ្រោង​ចំនួន​ជាង ​២៨៣​លាន​ដុល្លារ​ ​កើន​១៦,១%​។ ក្រសួង​កសិកម្ម ​៤៦​លាន​ដុល្លារ​ កើន​ ២៥,១%។ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​ចំនួន​ ២៣​លាន​ដុល្លារ ​កើន ​២៥,៤%។ ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ​៩០​លាន​​ដុល្លារ កើន​ ១៣,២% និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្រមាណ​ជា​ ៣៦​​លានដុល្លារ ​កើន​ ១៣,៩%។

​ក្រៅពីនេះ​ក៏​មាន​ការ​ចំណាយ​ទៅ​លើវិ​ស័យ​រដ្ឋបាល​ទូទៅផ​ងដែរ ​ដែល​ត្រូវ​បាន​គ្រោ​ងចំនួន​ ១.៥៩៧.១៨០​លាន​រៀល ​ស្មើ​ប្រមាណ ​៣៩១ ​លាន​ដុល្លារ​ កើន​​២១% ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥។​

រីឯ​វិស័យ​ការពារ​ជាតិ​ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ​វិញ​ច្បាប់​ថវិកា​ឆ្នាំ​២០១៦​ក៏​ ត្រូវ​បាន​គ្រោង​ចំនួន​ ២.៧៧២.៨៥៧ លានរៀល ​ស្មើ​ប្រមាណ​ជា​៦៥០​លាន​ដុល្លារ​ កើន​១៩,៧% ​បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥។ រី​ឯ​វិស័យ​សង្គម​កិច្ច​វិញ​ ត្រូវ​បាន​​គ្រោង​ថវិកា​ចំនួន​ ៤.២៩១.៤៤១ លានរៀល ស្មើ​ប្រមាណ​ ១.០៥០ លាន​ដុល្លារ ​កើន​​១៩,៧%។ ក្នុ​ងនោះ ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ស្មើ​ប្រមាណ ​៤៩៧​លាន​ដុល្លារ​ កើន​២៨,២%។ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ៤២​លាន​ដុល្លារ​ កើន​៤៥,៨%។ ក្រសួង​សុខាភិបាល ២៧​២​ លាន​ដុល្លារ​ កើន​៨,៦%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ