អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ថវិកា​ជាតិ​ត្រូវ​បាន​បង្កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខណៈ​បក្ស​ប្រឆាំង​បារម្ភ​ពី​បំណុល​បរទេស​កើន​ឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេច​ក្តី​ព្រាង​ច្បាប់ ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ដៃ​រដ្ឋសភា​នៅ​ក្នុង​សប្តាហ៍​ទី​១ នៃ​ខែ​វិច្ឆកា​ខាង​មុខ បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ដែល​បាន​បង្កើន​១៥%​កាល​ពី​ឆ្នាំ​ចាស់ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​រួច​រាល់ កាល​ពី​ថ្ងៃ​ទី ២៧ តុលា។ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ នេះ នឹង​បង្កើន​ពី​៥​ពាន់​លាន​កាល​ពី​ឆ្នាំ​២០១៧​ដល់​៦​ពាន់​លាន​នៅ​ឆ្នាំ​២០១៨។ ថវិកា​ជាតិ​ដែល​ត្រូវ​បាន​បង្កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បារម្ភ​ពី​បំណុល​បរទេស​កាន់​តែ​កើន​ឡើង​ដែរ។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១៧ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ប្រមាណ​ជា​ ៦២៣៣,២​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ កម្ពុជា​បាន​ជំពាក់​ចិន​ដល់​ទៅ​ជិត​ពាក់​កណ្ដាល​នៃ​តួ​លេខ​បំណុល​បរទេស​សរុប។

លុយខ្មែរ
លុយខ្មែរ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ