គជប ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាង ៥ម៉ឺននាក់ ខណៈអ្នកធ្វើការបោះឆ្នោតស្នើឱ្យអ្នកសង្កេតការណ៍ ត្រូវប្រកាន់ខ្ជាប់អព្យាក្រឹត្យភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៣
ខណៈការបោះឆ្នោតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២៧ មិថុនា បានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាង៥ម៉ឺននាក់ មកពីស្ថាប័នចំនួន៨២ ដែលក្នុងនោះមានអ្នកសង្កេតការណ៍អន្តរជាតិមកពី ប្រទេសមីយ៉ាន់ម៉ា ចិន និងសិង្ហបុរី ផងដែរ។ សម្រាប់អ្នកតាមដាន និងឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ស្នើ បានសម្តែងការព្រួយបារម្ភថា ប្រទេសទាំងបីនោះ ពុំមានបទពិសោធន៍ទាក់ទងនឹងការរៀបចំការបោះឆ្នោតឡើយ ដែលអាចធ្វើឱ្យការវាយតម្លៃ ស្តីពីការសង្កេតការណ៍បោះឆ្នោតមានភាពស្រពេចស្រពិល។ យ៉ាងណាក៏ដោយ អ្នកតាមដាន និងឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានអំពាវនាវឱ្យអ្នកសង្កេតការណ៍ ត្រូវប្រកាន់ខ្ជាប់អព្យាក្រឹត្យភាព ដើម្បីធានាបានលទ្ធផលបោះឆ្នោតគួរឱ្យទុកចិត្តបាន។