អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គ.ជ.ប​ ថ្មី​ ត្រូវ​បាន​​ជំរុញ​​ឲ្យ​​​បំពេញ​​ការងារ​​ដោយ​​ឯករាជ្យ ​តែ​​ស្ថិត​ក្រោម​​ក្រសែ​ភ្នែក​​របស់​​មហាជន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋសភាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី៩មេសា​ម្សិល​មិ​ញ បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) ថ្មី ដោយ​សំឡេង​មិន​ឯក​ច្ឆ​ន្ទ​១១៣លើ១១៧។ ក្រោយពី​សភា​បាន​បោះឆ្នោត​រួចហើយ ប្រធាន គជប ថ្មី​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​សមាជិក​ផង បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បំពេញការងារ​របស់ខ្លួន ដោយ​ឯករាជ្យ នឹងមិន​ចំណុះឱ្យ​គណបក្សនយោបាយ​ណាមួយ​ឡើយ បើទោះបីជា​ពួកគេ កើតចេញពី​ផ្ទៃ​របស់​គណបក្សនយោបាយ​ទាំងពីរ​នោះ​ក្តី។ តើ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ គ្រាន់តែ​ជាការ​និយាយ​ឱ្យ​ផុត​តែ​ពី​មាត់​ឫ​យ៉ាងណានោះ​មានតែ​ភ្នែក​របស់មហាជន អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ទេ ដែល​នឹង​ដើរតួនាទី​សំខាន់ ក្នុងការ​វាយតម្លៃ និង​ឱ្យ​ពិន្ទុ​ទៅលើ​ស្ថាប័ន គជប ថ្មី​នេះ​ថា ឯករាជ្យ ឫ​មិន​អ​ព្យា​ក្រឹត។

លោកហ៊ុន​ សែន​​ និង​​លោកសម រង្ស៊ី ​​ធ្វើ​សន្និ​សី​ទ​កាសែត​​បន្ទាប់​ពី​បោះឆ្នោត​​តែងតាំង​​សមាជិក​​គ.ជ.ប​​ថ្មី​​
លោកហ៊ុន​ សែន​​ និង​​លោកសម រង្ស៊ី ​​ធ្វើ​សន្និ​សី​ទ​កាសែត​​បន្ទាប់​ពី​បោះឆ្នោត​​តែងតាំង​​សមាជិក​​គ.ជ.ប​​ថ្មី​​ RFI/ Siv Chana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ