ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
គម្រោង«សាលារៀនជំនាន់ថ្មី»នៅកម្ពុជា ចាប់ផ្តើមអនុវត្តសាកល្បង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥២
គម្រោង«សាលារៀនជំនាន់ថ្មី»ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា អនុវត្តសាកល្បងជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) ពីខែតុលា ឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងការសាកល្បងនៅសាលារៀនចំនួន៥ ក្រសួងអប់រំគ្រោងចំណាយថវិកា១៤៩៧លានរៀល ហើយអង្គការខេបជាអ្នកទទួលបន្ទុកផ្នែកបច្ចេកទេស។ ទើបចុះកិច្ចព្រមព្រៀងនៅថ្ងៃព្រហស្បតិ៍ គម្រោង«សាលារៀនជំនាន់ថ្មី» មានគោលដៅបង្កើតនូវគំរូអភិវឌ្ឍន៍ វិស័យអប់រំដែលនាំទៅរកអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈ និងគុណភាពខ្ពស់ នៅតាមសាលារៀនរបស់រដ្ឋ។